ភ្នំពេញ ៖ នាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤ emart24 ដែលជាផ្សារទំនើបខ្នាតតូចដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េ ដែលមានភាពល្បីល្បាញ លើការផ្គត់ផ្គង់ផលិតផល ប្រកបដោយភាពច្នៃប្រឌិត និងសេវាកម្មដ៏ល្អឥតខ្ចោះ ផ្តោតសំខាន់លើអតិថិជន បានសម្រេចបេសកម្មរបស់ខ្លួន ចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធជាផ្លូវការហាងចម្បង emart24 បឹងកេងកងដំបូងគេ ក្នុងទីក្រុងភ្នំពេញ ដែលបង្ហាញពីភាពជោគជ័យមួយនៅក្នុងផែនការពង្រីកសក្តានុពលអាជីវកម្មដ៏ខ្លាំងក្លារបស់ខ្លួន នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។
ស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ តំបន់ដ៏មានសក្តានុពលហាងចម្បង emart24 បឹងកេងកងថ្មីនេះ មានគោលបំណងក្នុងការផ្តល់នូវបទពិសោធន៍ផ្សារទំនើបខ្នាតតូច សម្រាប់អតិថិជនក្នុងការទិញទំនិញ ដោយរួមបញ្ចូលគ្នានូវ ម្ហូបអាហារកូរ៉េ ផលិតផលកូរ៉េ ផលិតផល No Brand និងផលិតផលក្នុងស្រុកជាច្រើនមុខទៀត។ ជាមួយនឹងការរចនាក្នុងហាងដ៏រស់រវើក ទាន់សម័យ បានធ្វើឲ្យហាងចម្បង emart24 បឹងកេងកងក្លាយទៅជាកន្លែងពេញនិយមសម្រាប់អ្នករស់នៅក្នុងតំបន់ ក្រុមគ្រួសារ យុវវ័យ បុគ្គលិកក្រុមហ៊ុន និងអ្នកចូលចិត្តអាហារកូរ៉េ។
ការបើកដំណើរការហាងចម្បង emart24 បឹងកេងកង ត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីការទិញទំនិញដ៏សម្បូរបែបនឹងការនាំយកបទពិសោធន៍ទិញទំនិញដ៏មានភាពរស់រវើកមកប្រទេសកម្ពុជា ក្នុងបច្ចុប្បន្នភាពនៃការរីកចម្រើនលើគ្រប់វិស័យ ដោយមានការរួមបញ្ចូលគ្នានូវបច្ចេកវិទ្យា គុណភាព និងភាពសម្បូរបែប ដើម្បីបំពេញតាមចំណង់ចំណូលចិត្តនៃការផ្លាស់ប្តូររបស់អ្នកប្រើប្រាស់សម័យទំនើបនាពេលបច្ចុប្បន្ន។ ហាងចម្បង emart24 បឹងកេងកង នឹងផ្តល់ជូននូវជម្រើសដ៏ច្រើននៃផលិតផលគុណភាពខ្ពស់ រួមទាំងជម្រើសអាហារចំអិនភ្លាមៗ និងអាហារចំអិនស្រាប់ អាហារសម្រន់ កាហ្វេ ភេសជ្ជៈពេញនិយមរបស់កូរ៉េ និងរបស់ប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ។ លើសពីនេះ អតិថិជនអាចទទួលបានការផ្តល់ជូននូវប្រូម៉ូសិនពិសេសនៅក្នុងហាង និងបទពិសោធន៍ទិញទំនិញពិសេសនៅក្នុងហាងផ្ទាល់តែម្តង។
លើសពីហាងលក់ទំនិញធម្មតា emart24 មានគោលបំណងបង្កើនបទពិសោធន៍ទិញទំនិញតាមរយៈសេវាកម្មទំនើបទាន់សម័យ ទៅកាន់អតិថិជននាពេលបច្ចុប្បន្ន ជម្រើសអាហារកូរ៉េ កាហ្វេ ភេសជ្ជៈ ផលិតផលកូរ៉េ ផលិតផលក្នុងស្រុក និងងអន្តរជាតិជាច្រើនមុខកំពុងតែមាននៅក្នុងហាងចម្បង emart24 បឹងកេងកង។ ប្រតិបត្តិការទូទាត់ប្រាក់ មានភាពងាយស្រួល សេវាអ៊ិនធឺណេតល្បៀនលឿន 300Mb ឥតគិតថ្លៃ បរិយាកាសទិញទំនិញមានផាសុកភាព បង្កើនចំណាប់អារម្មណ៍ភាពទាក់ទាញជូនទៅកាន់អតិថិជន។
ការប្តេជ្ញាចិត្តក្នុងការជះឥទ្ធិពលជាវិជ្ជមានដល់សហគមន៍មូលដ្ឋាន emart24 នឹងស្វែងរកផលិតផលផ្សេងៗពីអ្នកផ្គត់ផ្គង់ក្នុងស្រុក ដោយលើកកម្ពស់ភាពជាដៃគូដែលផ្តល់អត្ថប្រយោជន៍ដល់ទីផ្សារកម្ពុជា។ លើសពីនេះ ហាងមានបំណងបង្កើតឱកាសការងារ និងផ្តល់កម្មវិធីបណ្តុះបណ្តាល ដើម្បីបង្កើនសមត្ថភាពទេពកោសល្យក្នុងស្រុក។
ដើម្បីអបអរសាទរការបើកសម្ពោធនេះ emart24 សូមអញ្ជើញអតិថិជនទាំងអស់គ្នាមកទទួលយកបទពិសោធន៍ទិញទំនិញ ពីហាងចម្បង emart24 បឹងកេងកង១ ដែលរួមមានដូចជាម្ហូបអាហារកូរ៉េ ផលិតផល No Brand ផលិតផលសម្រស់កូរ៉េ កាហ្វេ និងម៉ាស៊ីនស្វ័យប្រវត្តិនានា ដែលឈានមុខគេ និងដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នៃការបើកហាងចម្បង emart24 បឹងកេងកង១នេះ រួមបញ្ចូលនូវសកម្មភាពដ៏គួរឱ្យរំភើប ការភ្លក់ផលិតផល និងការបញ្ចុះតម្លៃពិសេសពី emart24 បង្ហាញខ្លួនដើម្បីផ្តល់នូវបទពិសោធន៍ ភាពរីករាយដល់អតិថិជន។
លោក ងន ដេវីដ សំបូរ នាយកគ្រប់គ្រង ក្រុមហ៊ុន សៃសាន់ ប្រាឌើរ ហូលឌីង ឯ.ក ជាក្រុមហ៊ុនមេរបស់ ក្រុមហ៊ុន សៃហាន ផាតនើរ ឯ.ក ដែលទទួលសិទ្ធិធ្វើអាជីវកម្មផ្តាច់មុខ emart24 នៅកម្ពុជា មានប្រសាសន៍ថា ៖
លោក Kang Insok នាយកប្រតិបត្តិការ នៃក្រុមហ៊ុន emart24 Inc. បានបន្ថែមថា ៖
ក្រុមហ៊ុន សៃហាន ផាតនើរ ឯ.ក ជាក្រុមហ៊ុន ដែលមានការសហការរវាង ក្រុមហ៊ុន សៃសាន់ ប្រាឌើរ ហូលឌីង ឯ.ក នឹង Hanlim Architectures នាំយក emart24 មកកាន់ទឹកដីប្រទេសកម្ពុជារួមជាមួយបទពិសោធន៍ និងចំណាប់អារម្មណ៍ដ៏សម្បូរបែប ដើម្បីផ្តល់ជូនសេវាកម្ម ទំនិញមានគុណភាព អនាម័យ នឹងគិតគូរពីអតិថិជនជាចម្បង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]