បារាំង៖ Lisa ជាសមាជិកក្រុមចម្រៀងនារី BLACKPINK នៅតែបន្តភាពល្បីល្បាញនិងឥទ្ធិពលរបស់នាងក្នុងវិស័យតន្ត្រី ដោយគ្រោងនឹងបញ្ចេញអាល់ប៊ុមថ្មីនាពេលឆាប់ៗនេះ ក្រោមផលិតកម្ម LLOUD របស់នាង។

Lisa
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើងាកមកជីវិតស្នេហារបស់តារាស្រីសញ្ជាតិថៃនេះវិញ គឺគេឃើញថានាងតែងតែចេញមកបណ្ដើរលោក Frederic Arnault ជាកូនប្រុសមហាសេដ្ឋីស្ដុកស្ដម្ភជារឿយៗ ដោយគេតែងតែឃើញអ្នកទាំងពីរចូលរួមពិធីជប់លៀងជាមួយគ្នាហូរហែ។

Lisa និង Frederic Arnault 
Lisa និង Frederic Arnault 

ថ្មីៗនេះ រូបភាពពីរសន្លឹកកំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្ររបស់ Lisa បន្ទាប់ពីប្រទះឃើញថានាងបានចេញមកទទួលទានអាហារជុំគ្នាជាមួយគ្រួសាររបស់ Frederic នៅឯប្រទេសបារាំង ដោយ Lisa បានអង្គុយជិត Frederic មាន Alex Frederic ជាបងប្រុសរបស់គេ និងដៃគូអង្គុយទល់មុខ ដោយពួកគេបានជជែកគ្នាញញិមសើចយ៉ាងសប្បាយរីករាយ បញ្ជាក់ថា Lisa ពិតជាចុះសម្រុងជាមួយខាងសាច់ញាតិរបស់ Frederic ៕

Lisa
Frederic Arnault 
រូបភាពថ្មីរបស់ Lisa និង Frederic Arnault 
រូបភាពថ្មីរបស់ Lisa និង Frederic Arnault 

ប្រភព៖: pinkvilla

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]