បារាំង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Jisoo ដែលជាបងស្រីធំក្នុងក្រុមចម្រៀងនារី BLACKPINK បានចាកចេញពីផលិតកម្ម YG Entertainment និងមកបើកផលិតកម្មផ្ទាល់ខ្លួនឈ្មោះថា BLISOO ខណៈដែលនាងនៅតែទទួលបានការគាំទ្រពីសំណាក់ហ្វេនៗជាច្រើន។

Jisoo 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាមិនទាន់បង្ហើបគម្រោងបញ្ចេញអាល់ប៊ុមនិងបទចម្រៀងថ្មីក្ដីក៏ Jisoo នៅតែចេញមុខនៅក្នុងកម្មវិធីនានាហើយនាថ្ងៃទី២៥ខែមិថុនាកន្លងទៅនេះ Jisoo បានបង្ហាញខ្លួនចូលរួមក្នុងកម្មវិធីដើរម៉ូត Dior Haute Couture Autumn-Winter 2024-2025 នៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដែលរៀបចំឡើងដោយម៉ាក Dior ដែលនាងជាអ្នកតំណាង។

Jisoo 

ក្នុងនោះគេឃើញ Jisoo បានស្លៀកអាវដៃវែងរាងប៉ោងស្មាពណ៌ប្រផេះអុចស រំលេចត្បូងពណ៌សពីមុខយ៉ាងស្រស់ស្អាត ជាប្រភេួកតាំង និងឡេវគ្រាប់ធំៗ គូជាមួយនឹងសំពត់ប៉ោងៗ ពណ៌ដូចគ្នា មានដាក់ខ្សែក្រវាត់រឹតពណ៌ខ្មៅ និងកាន់កាបូប Dior យ៉ាងស្រស់ស្អាត។ បន្ទាប់ពីឃើញរូបភាពនេះ អ្នកគាំទ្រលាន់មាត់សរសើរថា Jisoo ស្អាតប្លែកមួយបែប ទាំងការផាត់មុខរបស់នាងនិងការធ្វើសក់៕  

Jisoo 
Jisoo 
រូបភាព​​​ថ្មីរបស់ Jisoo 
រូបភាព​​​ថ្មីរបស់ Jisoo 
រូបភាព​​​ថ្មីរបស់ Jisoo 
រូបភាព​​​ថ្មីរបស់ Jisoo 
រូបភាព​​​ថ្មីរបស់ Jisoo 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]