កម្សាន្ត៖ កាលពីថ្មីៗនេះ អ្នកបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង ទៅលើពិធីមង្គលការមួយ ដែលកូនក្រមុំ ក្រាបសំពះផ្ទឹមជាមួយកូនកម្លោះដល់ទៅ២នាក់។ តាមរយៈក្លីបបង្ហោះនៅក្នុងបណ្ដាញសង្គមតិកតុក បានបង្ហាញឲ្យឃើញពីសកម្មភាពពិធីមង្គលការដ៏គួរភ្ញាក់ផ្អើលមួយនេះ។

បើយោងតាមគណនី ដែលបានធ្វើការបង្ហោះវីដេអូ បានឲ្យដឹងថា កូនក្រមុំ កូនកំលោះនេះ គឺជាអ្នកមកពីខេត្តព្រះសីហនុ ដែលពួកគេបានរៀបចំពិធីមង្គលការទៅតាមទំនៀមទំលាប់។ ចំណែកឯ កូនកំលោះ តាមពិតគឺជាបងប្អូនភ្លោះនឹងគ្នា ដោយបានក្រាបផ្ទឹមទាំង២នាក់ ជាមួយនឹងកូនក្រមុំដ៏ស្រស់ស្អាតនេះ។

ដោយឡែក មហាជនជាច្រើនមានការយល់ច្រឡំថា ខាងស្រី រៀបការយកប្ដីទាំង២នាក់ ប៉ុន្ដែតាមពិតទៅ ដោយសារតែកូនកំលោះជាកូនភ្លោះ ទើបតាមចាស់បុរាណ គេតម្រូវឲ្យក្រាបផ្ទឹមទាំងគូតែម្ដង។ ហើយហេតុផលដែលចាស់បុរាណតម្រូវឲ្យកូនភ្លោះផ្ទឹមទាំង២នាក់នេះ គឺដោយសារគេជឿថា ដើម្បីកុំឲ្យកូនភ្លោះម្នាក់ទៀតដែលមិនបានការនោះ អភ័ព្វគូព្រេង ទើបគេការទាំងគូតែម្ដង ប៉ុន្ដែមិនមែនក្លាយជាប្ដីទាំង២នាក់នោះទេ៕
ប្រភព៖ sengseangdeth

@sengseangdeth អ្នកខាងកំពង់សោម😍 រៀបចំដោយ @Pich Ratha Wedding service ♬ ព្រះថោងនាងនាគ - MDDSon
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]