កូរ៉េខាងត្បូង៖ ពិតណាស់ ត្បិតថា 2NE1 បានបំបែកក្រុមកាលពីឆ្នាំ២០១៦ហើយក្ដី ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់សមាជិក CL, Minzy, Sandara និង Park Bom នៅតែល្បីរន្ទឺ ហើយក៏នៅតែបន្តទទួលប្រជាប្រិយភាពក៏ដូចជាការគាំទ្រពីសំណាក់ទស្សនិកជនផងដែរ។
ថ្មីៗនេះ មានពាក្យចចាមអារ៉ាមមួយបានផ្ទុះឡើងថា 2NE1 អាចមករួមគ្នាម្ដងទៀតសម្រាប់ខួប១៥ឆ្នាំរបស់ក្រុមនេះ ដោយ លោក Yang Hyun Suk ត្រូវបានគេរាយការណ៍ថានឹងណាត់ចួបជាមួយសមាជិកទាំង៤រូបពាក់ព័ន្ធនឹងការវិលត្រឡប់មកវិញនេះ។
នាថ្ងៃទី២៥ខែមិថុនាកន្លងទៅ ខាងផលិតកម្ម YG Entertainment បានចេញមកបញ្ជាក់ថា លោក Yang Hyun Suk ដែលជាផលិតករជាន់ខ្ពស់ នឹងចួបជាមួយសមាជិកទាំង៤មែន ប៉ុន្តែគ្មានការបញ្ជាក់ណាមួយអាចធ្វើឡើងនាពេលនេះទេ។
គួរបញ្ជាក់ផងដែរថា 2NE1 បានចេញមកបង្ហាញខ្លួនលើកដំបូងជាមួយនឹងបទ "Fire" កាលពីឆ្នាំ២០០៨ មុននឹងរំសាយក្រុមនាខែវិច្ឆិកាឆ្នាំ២០១៦៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]