កម្សាន្ត៖ ជាមួយនឹងភាពរីករាយ នឹងវិស្សមកាលរដូវក្តៅ នៅប្រទេសអ៊ីតាលី តារាចម្រៀងស្រី Jennifer Lopez ត្រូវបានគេប្រទះឃើញ រួមជាមួយនឹងមិត្តភក្តិមួយចំនួន ដែលកំពុងធ្វើដំណើរតាមទូកនៅឆ្នេរសមុទ្រ។
មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងស្រី Jennifer មិនអាចរំលងឱកាស បង្ហាញរូបរាងសិ.ច.ស៊ីក្នុងឈុតហែលទឹកនោះឡើយ។ ជាពិសេស តារាស្រីរូបនេះ បានបង្ហាញពីភាពល្អឥតខ្ចោះ នៃសម្រស់ និងរូបរាង ដែលធ្វើឱ្យអ្នកលេងអ៊ីនធឺណិត សរសើរមិនដាច់ពីមាត់។
ក្នុងនោះដែរ មនុស្សជាច្រើន ក៏បានលើកឡើងថា ប្រសិនបើពួកគេគ្រាន់តែមើលរូបថតនោះ គ្មានអ្នកណាគិតទេថា ពេលនេះ Jennifer មានអាយុ ៥៤ ឆ្នាំទៅហើយ ផ្ទុយទៅវិញ នាងមើលទៅហាក់ដូចជា នៅអាយុខ្ទង់ ៣០ ទៅវិញ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]