កូរ៉េខាងត្បូង៖ យើងដឹងស្រាប់ហើយថា តារាកូរ៉េ ទាំងប្រុសទាំងស្រី ភាគច្រើនគឺពូកែថែរក្សាសម្រស់ខ្លាំងណាស់ ពួកគេត្រូវបានគេស្គាល់ថា ក្មេងជាងវ័យ២០ទៅ៣០ឆ្នាំឯណោះ។ មិនខុសគ្នានឹងតារាស្រីរូបនេះដែរ អ្នកលេងបណ្ដាញសង្គមកំពុងតែចាប់អារម្មណ៍ទៅលើសម្រស់ និង អាយុរបស់ Kim Sa Rang។

គេបានដឹងថា តារាស្រីរូបនេះ មានអាយុ 47 ឆ្នាំ (អាយុជាជនជាតិកូរ៉េ) តារារូបនេះនៅតែបង្ហាញភាពទាក់ទាញជាមួយនឹងរូបរាងដ៏ក្មេងជាងវ័យរបស់នាង។ ជាមួយគ្នានេះ Kim Sa Rang បានបង្ហោះរូបនៅក្នុងគណនី Instagram ដោយបង្អួតសម្រស់អមតៈរបស់ខ្លួន បញ្ចេញស្បែកភ្លឺរលោង និងសក់ខ្មៅរលោងស្រិល។

គួរបញ្ជាក់ផងដែរថា រូបនាងកើតនៅឆ្នាំ 1978 ហើយ Kim Sa Rang មានភាពល្បីល្បាញបន្ទាប់ពីបានឈ្នះការប្រកួតបវរកញ្ញាកូរ៉េក្នុងឆ្នាំ 2000។ ម៉្យាងទៀតនាងក៏ជាតារាសម្ដែងស្រីដ៏មានទេពកោសល្យមួយរូបផងដែរ ដែលនាងបានបង្ហាញខ្លួន នៅក្នុងរឿងភាគល្បីល្បាញ 'Secret Garden' និង 'A Love to Kill' ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]