ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤៖ ធនាគារ  ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុន Unilever Cambodia បានប្រកាសពីភាពជោគជ័យភាពនៃ​ការរួមបញ្ចូល រវាងប្រព័ន្ធស្នូល​របស់ធនាគារ (Core Banking System) ជាមួយនឹង  Enterprise Resources Planning System (“ERP”) របស់ក្រុមហ៊ុន Unilever Cambodia តាមរយៈ SWIFT FileAct សម្រាប់ការគ្រប់គ្រងទូទាត់ចំណាយ តាមប្រព័ន្ធឌីជីថល ដែលជាផ្នែកមួយនៃដំណោះស្រាយ Host-to-Host។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ធនាគារ  ជេ ត្រាស់ រ៉ូយ៉ាល់ ផ្តល់ជូននូវដំណោះស្រាយ Host-to-Host ដែលមានឯកទេសក្នុងការរួមបញ្ចូល Enterprise Resources Planning System​ (“ERP”)  និងផ្តល់នូវការភ្ជាប់ទំនាក់ទំនងរវាងប្រព័ន្ធទាំងពីរ ជាមួយនឹងការគ្រប់គ្រងគម្រោងប្រកបដោយវិជ្ជាជីវៈ។ ការរួមបញ្ចូលនៃប្រព័ន្ធទាំងពីរនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាព កាត់បន្ថយភាពស្មុគស្មាញនៃការបំពេញការងារដោយដៃក្នុងដំណើរការទូទាត់។ លទ្ធផលជោគជ័យទាំងអស់នេះ កើតឡើងពីការខិតខំប្រឹងប្រែង និងកិច្ចសហការដ៏ស្និតស្នាលរបស់ក្រុមការងារនៃក្រុមហ៊ុនទាំងពីរ។

រូបភាព

លោក លី សុធូ អគ្គនាយកក្រុមហ៊ុន Unilever  កម្ពុជា និងឡាវ មានប្រសាសន៍ថា ៖  “យើងបានកាត់បន្ថយការបំពេញការងារដោយដៃ និងពេលវេលា សម្រាប់ដំណោះស្រាយទូទាត់ បន្ទាប់ពីរួមបញ្ចូលប្រព័ន្ធ ERP របស់យើងជាមួយប្រព័ន្ធស្នូលរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ ដំណោះស្រាយដំណើរការការទូទាត់ដោយស្វ័យប្រវត្តិនេះ បានជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងបានជួយកាត់បន្ថយការបំពេញការងារដោយដៃ”។

ធនាគារ  ជេ ត្រាស់ រ៉ូយ៉ាល់​ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន Unilever Cambodia ដែលបានជ្រើសយក​ ធនាគារ​ ជេ ត្រាស់ រ៉ូយ៉ាល់  ជាដៃគូយុទ្ធសាស្រ្តសម្រាប់ប្រព័ន្ធទូទាត់ចំណាយនេះ  ដែលនេះបានបញ្ជាក់យ៉ាងច្បាស់អំពីការជឿជាក់ និងទំនុកចិត្តរបស់ក្រុមហ៊ុន​ Unilever Cambodia មកលើធនាគារជេ ត្រាស់ រ៉ូយ៉ាល់។

រូបភាព

លោក Toru Myochin នាយកប្រតិបត្តិ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានប្រសាសន៍ថា៖ “ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅតែបន្តវិនិយោគទៅលើផ្នែកឌីជីថលនៅក្នុងទីផ្សារកម្ពុជា។ នេះ រួមបញ្ចូលទាំងបច្ចេកវិទ្យា ដែលជួយសម្រួលដំណើរការផ្លាស់ប្តូរទិន្នន័យសម្រាប់ការទូទាត់តាមស្តង់ដាររវាងប្រព័ន្ធ ERP របស់អតិថិជន និងប្រព័ន្ធធនាគារស្នូលរបស់យើង។ ជាលទ្ធផល យើងបានដាក់ដំណើរការជាផ្លូវការនូវបណ្តាញទូទាត់តាមរយៈ Corporate Connect Solutions ​ ដែលក្នុងនោះរួមមាន​ Swift FIN/MT101 Swift FileAct និង​sFTP។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានសេចក្តីសោមនស្ស ដែលមានលទ្ធភាពនាំយកបច្ចេកវិទ្យាគ្រប់គ្រងសាច់ប្រាក់ស្តង់ដាររបស់ធនាគារអន្តរជាតិ​ មកកាន់ទីផ្សារធនាគារនៅកម្ពុជា ដើម្បីគាំទ្រសាជីវកម្មជាតិ និងអន្តរជាតិ។

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]