កូរ៉េខាងត្បូង៖ មានរយៈពេលពីរឆ្នាំហើយដែល តារាចម្រៀងស្រី Jiyeon មកពីក្រុម T-ARA បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្វាមី ឈ្មោះ Hwang Jae Gyun ដែលជាកីឡាករលេងបាល់ Baseball មួយដ៏ល្បីឈ្មោះ។
មុននឹងឈានដល់ការរៀបការនេះ Jiyeon និងកីឡាកររូបនេះបានទាក់ទងគ្នាជាយូរមកហើយ ហើយទោះរៀបការរួចក្ដីក៏ពួកគេនៅតែបង្ហាញភាពផ្អែមល្ហែម ដោយ Jiyeon តែងតែបង្ហោះវីដេអូថ្មីក្នុង Youtube បង្ហាញពីជីវិតរៀបការប្រចាំថ្ងៃរបស់នាង។
យ៉ាងណាមិញ ថ្មីៗនេះ ស្វាមីរបស់នាង Jae Gyun បានក្លាយេជាប្រធានបទនៃការរិះគន់មិនសំចៃមាត់ ពីអត្តចរិតរបស់គេនៅលើទីលាន ថាមានអាកប្បកិរិយាច្រងេងច្រងាង ហើយម្យ៉ាងទៀត Lee Kwang Gil ដែលជាមិត្តរួមរបស់ Jae Gyun ក៏បានបង្ហើបដែរថា គូស្វាមីភរិយាទាំងពីរមានបញ្ហាជាមួយគ្នា តែពួកគេមិនអាចលើកយកមកនិយាយបានទេ។
ប៉ុន្តែបន្ទាប់មក ខ្សែរយៈរបស់ Jiyeon ដែលស្និទ្ធស្នាលនឹងនាងខ្លាំងបានចេញមកបង្ហើបថា Jiyeon និងស្វាមីនៅផ្អែមល្ហែមនឹងគ្នាដូចដើម មិនមានការលែងលះនោះឡើយ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]