កម្សាន្ត៖ Mandy ភរិយាវ័យក្មេង របស់ពាណិជ្ជករ លោក Wang Xiaofei ដែលជាអតីតស្វាមីរបស់តារាសម្តែង Barbie Hsu បានធ្វើឲ្យមហាជនចាប់អារម្មណ៍ ក្រោយពីបានលើកឡើងថា បន្ទាប់ពីកន្លះឆ្នាំមកនេះ នាងអាចគេងលក់ស្រួលបាន ៨ ម៉ោង។

Wang Xiaofei និងភរិយា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ការបង្ហោះនៅលើគណនីផ្ទាល់ខ្លួនរបស់ Mandy កាលពីថ្ងៃទី ២៤ ខែមិថុនាកន្លងទៅ បានធ្វើឱ្យមនុស្សជាច្រើន គិតអំពីសម្ពាធដែលនាងបានស៊ូទ្រាំ នៅពេលដែលធ្លាក់ក្នុងអន្លង់ស្នេហ៍ និងបានរៀបការជាមួយអ្នកជំនួញ Wang Xiaofei

Wang Xiaofei 

យោងតាមប្រភពព័ត៌មាន ​​Sohu បានបង្ហាញថា នៅពេលដែលនាងក្លាយជាកូនប្រសារនៃគ្រួសារអ្នកមាន Mandy មិនត្រឹមតែត្រូវប្រឈមមុខនឹងការចាប់អារម្មណ៍ពីសាធារណជននៅពេលប្រៀបធៀប ប្រពន្ធថ្មីជាមួយអតីតភរិយាប៉ុណ្ណោះទេ ថែមទាំងមានទំនាក់ទំនងគ្រួសារស្មុគស្មាញ និងការងារផ្ទះជាច្រើនទៀតផង។

ក្រៅ​ពី​ផ្គាប់​ចិត្ត​ម្ដាយ​ក្មេក និង​ឪពុក​ក្មេក នាង​ក៏​មើល​ថែ​កូន​​ទាំង​ពីរ​របស់ Wang Xiaofei ផង​ដែរ។ លើសពីនេះ នាងត្រូវទទួលយក ពីកាមេរ៉ាតាមថតនាងគ្រប់ទីកន្លែង៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Xiaofei និងភរិយា
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei និងភរិយា
Wang Xiaofei និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]