បារាំង៖ ថ្មីៗនេះ Jisoo កំពុងស្ថិតនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដោយសារនាងទើបតែបានចូលរួមកម្មវិធីដើរម៉ូត Dior Haute Coutour Autumn-Winter 2024 រៀបចុំឡើងដោយ Dior ដែលនាងជាអ្នកតំណាងសាកល។
បន្ទាប់ពីចប់កម្មវិធី គេឃើញថា Jisoo បាននៅលំហែឯទីក្រុងប៉ារីស តាមរយៈរូបភាពថ្មីដែលនាងបានបង្ហោះឲ្យអ្នកគាំទ្របានឃើញ គឺនាងនៅតែបង្ហាញសម្រស់ដ៏ទន់ភ្លន់ដូចព្រះនាងជាមួយនឹងស្នាមញញិមស្រាលស្រទន់ ឈរនៅបរិវេណខាងមុខសំណង់ Tour Eiffel ដ៏ល្បីឈ្មោះរបស់ប្រទេសបារាំង។
ក្នុងនោះ Jisoo ស្លៀកពាក់សាមញ្ញៗរបៀបអ្នកទេសចរគឺអាវដៃខ្លីរឹបពណ៌ស និងខោខោប៊យធម្មតា និងគាបសក់ឡើងត្រង់ស្អាត ដោយនាងបានថត Selfie ជាច្រើនជាមួយនឹងស្នាមញញិមសុភាពទន់ភ្លន់ ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថា សម្រស់ Tour Eiffel នៅចាញ់នាងទេ៕
ប្រភព៖: kbizoom
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]