កម្សាន្ត៖ កាលពីថ្មីៗនេះ តារាសម្ដែងស្រី Angelina Jolie និងកូនស្រីពៅ Vivienne បានបង្ហាញខ្លួនដ៏គួរឲ្យចាប់អារម្មណ៍ នៅអាកាសយានដ្ឋានអន្តរជាតិ JFK ដើម្បីត្រឡប់ទៅទីក្រុង Los Angeles ។
ក្នុងនោះដែរ តាមការសង្កេត បានឃើញថា តារាសម្ដែងស្រីរូបនេះ បានបង្ហាញស្ទាយ៍ឆើតឆាយ ពាក់អាវវែងពណ៌ត្នោតខ្ចី ស្បែកជើងកវែងពណ៌ខ្មៅ និងវ៉ែនតាទាន់សម័យ។ លើសពីនេះ អ្នកម្តាយដែលមានកូន៦នាក់រូបនេះ ក៏បានប្រើកាបូបធំមួយ ដែលត្រូវនឹងសម្លៀកបំពាក់របស់នាង ផងដែរ។
ចំពោះ Vivienne ដែលជាកូនស្រី នាងស្លៀកពាក់ឈុតបែបសាមញ្ញជាមួយអាវយឺត ខោខូវប៊យ និងអាវក្រៅ។ ប៉ុន្តែ អ្នកលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិថា កូនស្រីពៅរបស់ តារាសម្ដែងស្រី Angelina Jolie មើលទៅ ហាក់បីដូចជាហត់នឿយ មុខរបស់នាងខ្វះភាពស្រស់ថ្លា ខណៈរង្វង់ខ្មៅនៅក្រោមភ្នែករបស់នាង គេអាចមើលឃើញយ៉ាងច្បាស់។
យ៉ាងណាមិញ នេះអាចប្រហែលជាមកពី ដំណើរជំនួញជាមួយនឹងអ្នកម្តាយរបស់នាង ដែលបានធ្វើឱ្យនាងបាត់បង់ថាមពលជាខ្លាំង។ ហើយមុនពេលនោះ Angelina និងកូនស្រីរូបនេះ បានចូលរួមកម្មវិធី Tony Awards ដែលធ្វើឡើងនៅទីក្រុងញូវយ៉ក ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]