កម្សន្ត៖ កាលពីថ្ងៃទី២៦ខែមិថុនាកន្លងទៅនេះ Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK បានបញ្ចេញឈុតខ្លីនៃវីដេអូចម្រៀង MV បទថ្មីរបស់នាងមានឈ្មោះថា "ROCKSTAR" នៅលើគណនី Youtube ផលិតកម្ម LLOUD របស់នាង។

Lisa 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះរាប់ថាជាបទចម្រៀងថ្មីដំបូងគេរបស់នាង ក្រោមឈ្មោះផលិតកម្មបង្កើតដោយខ្លួនឯង ក្រោយផុតកុងត្រាជាមួយផលិតកម្ម YG ដែលក្នុងនោះគេឃើញថា Lisa ពិតជាតែងខ្លួនប្លែកនិងឡូយខ្លាំងណាស់។

Lisa ក្នុងបទ ROCKSTAR

យ៉ាងណាមិញ មានឈុតមួយក្នុងនោះដែលអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង គឺឈុត Lisa ដើរនៅលើផ្លូវមួយទទេស្អាតគ្មានមនុស្សនាពេលយប់ ដែលផ្លូវនោះត្រូវបានគេស្គាល់ថានៅទីក្រុងបាងកក ប្រទេសថៃ ជាប្រទេសកំំណើតនាង។

Lisa ក្នុងបទ ROCKSTAR
Lisa ក្នុងបទ ROCKSTAR

ផ្លូវនេះស្ថិតនៅម្ដុំផ្សារ Yaowarat នៅតំបន់ Chinatown (សម្បូរជនជាតិចិនរស់នៅ) ដែលមានការមមាញឹកខ្លាំងណាស់ មិនចាញ់នៅ Timesquare ឯសហរដ្ឋអាមេរិកប៉ុន្មានទេ ដែលនេះមានន័យថាដើម្បីថត MV នេះ Lisa បានជួលឲ្យបិទតំបន់នេះសិន។

ផ្សារ Yaowarat នៅតំបន់ Chinatown, បាងកក
ផ្សារ Yaowarat នៅតំបន់ Chinatown, បាងកក

ក្រៅពីនោះ Lisa ក៏បានថតនៅអគារគេបោះបង់ចោលនៅ New World Mall ស្ថិតនៅឯផ្លូវ Bang Lamphu នាទីក្រុងបាងកកទៀតផង៕  

Lisa ក្នុងបទ ROCKSTAR
New World Mall 

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]