ភ្នំពេញ ៖ នារសៀលថ្ងៃទី ២៧ មិថុនា នេះស្ថានីយទូរទស្សន៍ហង្សមាស បានប្រារព្ធពិធីប្រកាសបើកជាផ្លូវការ កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ XTREME CAMBODIA KUN KHMER នៅផ្សារទំនើប ជីបម៉ុង 271 មេហ្គាម៉ល ដែលមិនត្រឹមតែបង្ហាញខ្លួនកីឡាករកំពូលៗដែលនឹងត្រូវឡើងប្រកួតនោះទេ ថែមទាំងមានការចូលរួមពីតារាចម្រៀងល្បីៗរបស់ផលិតកម្មរស្មីហង្សមាសផងដែរ ។

រូបភាពក្នុង​ពិធីប្រកាសបើកជាផ្លូវការ កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ XTREME CAMBODIA KUN KHMER
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុង​ពិធីប្រកាសបើកជាផ្លូវការ កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ XTREME CAMBODIA KUN KHMER
រូបភាពក្នុង​ពិធីប្រកាសបើកជាផ្លូវការ កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ XTREME CAMBODIA KUN KHMER
រូបភាពក្នុង​ពិធីប្រកាសបើកជាផ្លូវការ កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ XTREME CAMBODIA KUN KHMER

មហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអន្តរជាតិដ៏មហស្ចារ្យបំផុត ដំបូងគេបង្អស់ក្នុងប្រវត្តសាស្រ្តទូរទស្សន៍ ហង្សមាស មានឈ្មោះថា XTREME CAMBODIA KUN KHMER ដណ្តើមខ្សែក្រវាត់មាស៤ នៅលើសង្វៀនតែមួយ ដែលនឹងត្រូវប្រកួតនៅថ្ងៃសៅរ៍​​ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង៣រសៀលតទៅ នៅសង្វៀន VIP ម៉ាស៊ីនត្រជាក់ស្ថានីយទូរទស្សន៍ហង្សមាស HDTV ( ព្រែកឯង) ។

រូបភាពក្នុង​ពិធីប្រកាសបើកជាផ្លូវការ កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ XTREME CAMBODIA KUN KHMER
រូបភាពក្នុង​ពិធីប្រកាសបើកជាផ្លូវការ កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ XTREME CAMBODIA KUN KHMER

កំពូលអធិរាជអ្នកប្រយុទ្ធគុនខ្មែរ ទាំង៧ នឹងត្រូវតតាំងប្រយុទ្ធជាមួយកំពូលអធិរាជគុនចម្រុះទាំង៦ជាតិសាសន៍មកពីជុំវិញពិភពលោក!!!

គូរដណ្តើមខ្សែក្រវាត់មាសទាំង ៤

- (ដៃភ្លើង ជើងរន្ទះ) រឿង សោភ័ណ្ឌ VS ហ័ង យន័ចឺ (នាគភ្លើងក្រញាំពឹស) (ចិន)
- (នាយសង្ហាគុនខ្មែរ) ឡៅ ចន្ទ្រា VS ម៉ូតាសា សីហ្វីហ្វាដ (គីងកុងឆ្លងដែនរន្ទះជើងផ្តាច់ព្រលឹង)(អ៊ីរ៉ង់)
- (នាគ មាស បន្ទាយមានជ័យ) ឃឹម បូរ៉ា VS អាគីហ្វ ហ្គូលូហ្សាដា (អាស៊ែប៉ៃហ្សង់)
- (កំពូលអ្នកលេងចិត្តសាស្ត្រគុនខ្មែរ) ប៊ឺត សង្ឃឹម VS ហ៊ីឆាំ ប៊ូឡារី (ម៉ារុក)

រូបភាពក្នុង​ពិធីប្រកាសបើកជាផ្លូវការ កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ XTREME CAMBODIA KUN KHMER
រូបភាពក្នុង​ពិធីប្រកាសបើកជាផ្លូវការ កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ XTREME CAMBODIA KUN KHMER

គូរមិត្តភាពអន្តរជាតិ មាន

- (ហនុមាន ដែនសមុទ្រ) ធុន ផានិត VS ធៀន លីមីន(នាគសរពិឃាដ) (ចិន)
- (រាជសីក្រញាំដែក) ឡោ សំណាង VS ភេត ភិតសានូលុក(ខ្លាជំទង់ពេញកម្លាំង)(ថៃ)
- (កូននាគគុនខ្មែរ) រិន ដេវីត VS ហ្រ្វេ កាស្រ្តូ ហ្គង់ហ្សាឡេស(ស៊ុយអែត)

រូបភាពក្នុង​ពិធីប្រកាសបើកជាផ្លូវការ កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ XTREME CAMBODIA KUN KHMER
រូបភាពក្នុង​ពិធីប្រកាសបើកជាផ្លូវការ កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ XTREME CAMBODIA KUN KHMER

ទស្សនិកជនទាំងអស់អាចចូលរួមទស្សនាផ្ទាល់ដោយសេរី នៅថ្ងៃសៅរ៍​​ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៣ រសៀលតទៅ នៅសង្វៀន VIP ម៉ាស៊ីនត្រជាក់ស្ថានីយទូរទស្សន៍ហង្សមាស HDTV ( ព្រែកឯង) ។ XTREME CAMBODIA KUN KHMER ឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA BEER បង្កើនភាពស្និទស្នាល!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]