កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK នៅតែទទួលបានការគាំទ្រខ្លាំងបើទោះបីជានាងបានចាកចេញពីផលិតកម្ម YG មកបើកផលិតកម្មផ្ទាល់ខ្លួនមានឈ្មោះថា LLOUD ក៏ដោយ។

ដោយឡែក កាលពីម្សិលម្ញ៉ៃថ្ងៃទី២៦កន្លងទៅ Lisa ក៏បានបង្ហើបឈុតខ្លីពីក្នុង MV បទចម្រៀងថ្មីរបស់ខ្លួនមានចំណងជើងថា «ROCKSTAR» ដែលជាបទដំបូងគេរបស់នាងក្រោមផលិតកម្មថ្មី ដែលទទួលបានការសរសើរថាពិតជាឡូយខ្លាំងណាស់។

ឥឡូវនេះវីដេអូចម្រៀងពេញរបស់បទ «ROCKSTAR» បានចេញជាផ្លូវការហើយនៅលើគណនី Youtube ដែលក្នុងវីដេអូនេះ Lisa ពិតជាឡូយឆាយគ្រប់ប្លង់ និងស្រស់ស្អាតមួយបែប ហើយកាន់តែពិសេសនោះចង្វាក់ភ្លេងពិតជាពីរោះ ធ្វើឲ្យអ្នកគាំទ្រនាំគ្នាសរសើរថា នាងពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងនោះឡើយ។


សូមទស្សនាវីដេអូ MV បទ «ROCKSTAR» ខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]