កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលចូលចិត្តតាមដានរឿងភាគកូរ៉េ ប្រាកដជាស្គាល់ អ្នកនាង Jun Ji Hyun ដែលយើងស្គាល់ថាជាតួអង្គ "ឆន សុងអ៊ី" ក្នុងរឿង "សង្សារខ្ញុំជាមនុស្សភពផ្កាយ" ដ៏ល្បីល្បាញ ដែលអ្នកនាងគឺជាតារាសម្ដែងលំដាប់ A របស់ប្រទេសកូរ៉េ ល្បីខាងពូកែលេងទឹកមុខក្រមិចក្រមើមឆ្នាសឆ្នើម។
បច្ចុប្បន្ន អ្នកនាង Jun Ji Hyun បានរៀបការមានកូនប្រុសចំនួនពីរនាក់មកហើយ និងមានជីវិតអាពាហ៍ពិពាហ៍ដ៏មានក្ដីសុខ ខណៈសម្រស់របស់អ្នកម្ដាយកូនពីររូបនេះនៅតែស្អាតខ្ញង់ ទោះអាយុចូលលេខ៤ទៅហើយក្ដី។
យ៉ាងណាមិញ ថ្មីៗនេះផ្ទុះការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីរូបថតកូនប្រុសទាំងពីររបស់អ្នកនាង Jun Ji Hyun បានបែកធ្លាយក្នុងបណ្ដាញសង្គម ធ្វើឲ្យអ្នកគាំទ្រនាំគ្នាចំហមាត់ កោតសរសើរព្រោះតែភាពស្រស់សង្ហារបស់ពួកគេ ដោយម្នាក់មានអាយុ៨ឆ្នាំ ហើយម្នាក់ទៀតមានអាយុ៦ឆ្នាំ។
នៅក្នុងរូបភាពនេះ អ្នកនាង Jun Ji Hyun និងស្វាមី បានបណ្ដើរកូនប្រុសទាំងពីរទៅលេងបាល់ ហើយអ្នកគាំទ្រនាំគ្នាលាន់មាត់សរសើរថា កូនប្រុសអ្នកនាងស្រស់សង្ហាអាចធ្វើតារាសម្ដែងបាន នៅពេលធំឡើង៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]