កូរ៉េខាងត្បូង៖ ថ្មីៗនេះរឿងភាគកូរ៉េដ៏ល្បី «Queen of Tears» កំពុងអង្រួនបេះដូងអ្នកទស្សនាជាខ្លាំង ដែលក្នុងនោះយើងឃើញថាអ្នកគាំទ្រនៅកម្ពុជាក៏ពេញចិត្តនឹងសាច់រឿងមនោសញ្ចេតនាបែបផ្អែមល្ហែមលាយឡំកម្សត់មួយនេះដែរ។
រឿងនេះពិតជាកក្រើកខ្លាំងណាស់ ដែលធ្វើឲ្យតួប្រុសតួស្រីទាំងពីរសម្ដែងដោយលោក Kim Soo Hyun និងកញ្ញា Kim Ji Won បានទទួលការចាប់អារម្មណ៍ខ្លាំង ដល់ថ្នាក់ចាប់ផ្គូផ្គងឲ្យអ្នកទាំងពីរទាក់ទងគ្នាទៀតផង។
យ៉ាងណាមិញ ថ្មីៗនេះ អ្នកនាង Kim Ji Won បានទាញយកណាប់អារម្មណ៍ទស្សនិកជនសាជាថ្មី បន្ទាប់ពីបង្ហាញវត្តមានក្នុងកម្មវីធីរៀបចំឡើងដោយម៉ាកយីហោ Dior នៅឯតៃវ៉ាន់។
ក្នុងនោះ អ្នកនាងបានស្លៀករ៉ូបរឹបរាងពណ៌ខ្មៅ បង្ហាញចង្កេះតូចនិងរាងរៅស្រឡៅស្អាតតូចច្រឡឹង និងទម្លាក់សក់ខ្មៅគាបត្រង់ មានសក់សេះធ្លាក់មកបាំងថ្ងាសយ៉ាងស្រស់ស្អាត ដែលធ្វើឲ្យអ្នកគាំទ្រកោតសរសើរថា សម្រស់តារាស្រីម្នាក់នេះពិតជាស្អាតខ្ញង់បែបអ្នកនាងមកពីត្រកូលអភិជន ដូចតួស្រីក្នុងរឿង «Queen of Tears» ដែលអ្នកនាងបានសម្ដែងអ៊ីចឹង៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]