កូរ៉េខាងត្បូង៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ រួមទាំង Sports Chosun ផងដែរ ផលិកម្ម YG Entertainment បានបង្ហើបឱ្យដឹងថា Yang Hyun Suk បានជួបជាមួយសមាជិកទាំងបួននៃក្រុម 2NE1 (CL, Park Bom, Sandara Park និងMinzy) នៅអគាររបស់ YG Entertainment ក្នុងសង្កាត់ Hapjeong នៃទីក្រុងសេអ៊ូល។
ជាមួយនឹងជំនួបមួយនេះ Yang Hyun Suk បានស្វាគមន៍យ៉ាងកក់ក្តៅទៅលើក្រុម 2NE1 ហើយជំនួបរបស់ពួកគេមានរយៈពេលប្រហែលពីរម៉ោង ដោយមានការសន្ទនាយ៉ាងរលូន ជាមួយនឹងភាពវិជ្ជមាន។ ជំនួបនេះគឺសំខាន់ជាងការជួបរបស់ CL ជាមួយ Yang Hyun Suk កាលពីខែឧសភា ព្រោះថានេះជាជំនួបផ្លូវការនៅការិយាល័យរបស់ YG ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែរថា នេះជាជំនួបលើកដំបូងរវាង Yang Hyun Suk និង 2NE1 ក្នុងរយៈពេល ៨ ឆ្នាំកន្លងមក ហើយពួកគេបានធ្វើការសន្ទនាក្នុងរយៈពេលដ៏យូរ តែមិនទាន់មានគម្រោងជាក់លាក់ណាមួយត្រូវបានធ្វើឡើងនៅឡើយទេ តែទោះជាយ៉ាងណា ខាងផលិតកម្ម សូមទន្ទឹងរង់ចាំផ្តល់ដំណឹងល្អទៅកាន់ អ្នកគាំទ្រក្នុងពេលឆាប់ៗនេះ៕
ប្រភព៖ koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]