ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ខាងក្រុមគ្រួសារបានចែករំលែកដំណឹងមរណភាព របស់ លោកតា ព្រឹទ្ធាចារ្យ គង់ ណៃ ដែលជាធនធានដ៏សំខាន់បំផុត និង ជាមរតកមនុស្សរស់ បានទទួលអនិច្ចកម្មទៅហើយ នៅឯស្រុកកំណើត ដោយរោគាពាធក្នុងព្រះជន្មាយុ 80ឆ្នាំ។

ខណៈដំណឹងដ៏ក្រៀមក្រំមួយនេះ បានចែករំលែកពេញបណ្ដាញសង្គម ក្រឡេកទៅមើល តារារ៉េប វណ្ណដា ដែលមានការគោរពស្រឡាញ់យ៉ាងខ្លាំងក្លាទៅកាន់ លោកតា គង់ ណៃ ពេលនេះ កំពុងតែនៅសហរដ្ឋអាមេរិកនៅឡើយ ដោយខ្លួនទៅខនសឺតនៅទីនោះ រយៈពេលជិត១ខែមកហើយ។

ជារឿយៗ វណ្ណដា តែងតែទៅលេង សួរសុខទុក្ខទៅកាន់ លោក តា គង់ ណៃ ជានិច្ច លោកគឺជាមរតកជាតិ មួយរូប ដែលសិល្បៈគ្រប់រូបគោរព។ ជាមរតកក្រៃលែង ដែល វណ្ណដា បានបង្កើតបទចម្រៀង រួមគ្នាជាមួយ លោកតា គង់ ណៃ ដើម្បីទុកជាការចងចាំមួយដល់កូនខ្មែរជំនាន់ថ្មី មុននឹងចាកចេញពីលោកនេះ។
យ៉ាងណាមិញ វណ្ណដា មិនអាចទាន់ដង្ហើម លោកចាស់ ព្រឹទ្ធាចារ្យ ដែលខ្លួនតែងតែគោរពប្រតិបត្តិកន្លងមក ហើយថែមទាំងនៅឯទីឆ្ងាយទៀត។ តួយ៉ាង តើវណ្ណដា អាចមកចូលរួមពិធីបុណ្យសពទាន់ឬយ៉ាងណា ក៏សូមចូលរួមសោកស្ដាយ និង សូមវិញ្ញាណក្ខន្ធ លោកតា បានទៅដល់ឋានសុគតិភពចុះ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]