យោងតាមគេហទំព័រ TripAdvisor បានដាក់ប្រាសាទអង្គរវត្ត ក្នុងចំណាត់ថ្នាក់ទី១២ ក្នុងចំណោមគោលដៅទាក់ទាញទេសចរល្អបំផុតទាំង២៥លើពិភពលោក។
គេហទំព័រដដែល បានបញ្ជាក់ដោយខ្លីថា «ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយៈរបស់ពិភពលោក ហើយជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ មនុស្សជាច្រើនបានទៅទស្សនាថ្ងៃរះនៅទីនោះ។ មានប្រវត្តិរឿងរ៉ាវដ៏អស្ចារ្យជាច្រើនដែលភ្ញៀវទេសចរគួរតែដឹងពីតំបន់បេតិកភណ្ឌមួយនេះ»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមគេហទំព័រខាងលើ ប្រាសាទអង្គរវត្ត ឈរបន្ទាប់ពី១១ទំបន់ទេសចរ នៃប្រទេសដូចជា អាមេរិក. បារាំង. ហូឡង់. អេស្ប៉ាញ. អ៉ីតាលីសិង្ហបុរី. និងស៊ុយអែត...។
ការទទួលបានចំណាត់ថ្នាក់នេះ គឺស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញចលនាទស្សនាសៀមរាបឆ្នាំ២០២៤ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនា និងស្នាក់នៅតាមគោលដៅទេសចរណ៍នានានៅខេត្តសៀមរាប ក៏ដូចជាទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជា និងសៀមរាប-អង្គរនេះផងដែរ។
ជាមួយនឹងចំណាត់ថ្នាក់ដ៏ល្អខាងលើនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនានេះ បានចូលរួមអបអរសាទរចំពោះប្រាសាទអង្គរវត្តរបស់កម្ពុជាដែលបានជាប់ចំណាត់ថ្នាក់ទី១២នេះផងដែរ។
យោងតាមអ្នកប្រវត្តិសាស្ត្រ ប្រាសាទអង្គរវត្តត្រូវបានស្ថាបនាឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (វ្រះបាទធូលីជេងវ្រះកម្រតេងអញស្រីសូយ៌្យវម៌្មទេវៈ) ចាប់ពីឆ្នាំ១១១៣-១១៥០ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងពេលដែលព្រះអង្គនៅមានព្រះជន្ម និងសម្រាប់ជាព្រះរាជផ្នូរក្រោយពេលព្រះអង្គសោយទិវង្គត។ មហាប្រាសាទនេះក៏ត្រូវបានចាត់ទុកជាទីសាសនដ្ឋានធំជាងគេបំផុតនៅលើពិភពលោកផងដែរ ព្រមទាំងបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិជុំវិញពិភពលោកឱ្យមកទស្សនាជាហូរហែជាប់ឥតដាច់៕
ប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]