ភ្នំពេញ៖ កម្មវិធី “បទបង្ហាញព្រឹត្តិការណ៍ភាពយន្តហុងកុង”  ឬ ជា​ភាសា​អង់គ្លេស “Hong Kong Film Gala Presentation” ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញជាលើកដំបូង នៅ​ថ្ងៃទី3 កក្កដា​ ចាប់ពីម៉ោង5:30ល្ងាច​តទៅ នៅ​Factory Phnom Penh កម្មវិធី ត្រូវបានរៀបចំឡើងដើម្បីទាក់ទាញទស្សនិកជនជាមួយនឹងខ្សែភាពយន្ដដ៏អស្ចារ្យ រួម​ជាមួយ​ការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយសជាតិ​ និង អន្តរជាតិ​ យ៉ាង​ច្រើន​កុះករ​។ កម្មវិធីនេះ​ត្រូវ​បាន​រៀបចំ​ឡើងដោយ ​​បណ្ឌិត​សភាពាន​រង្វាន់​ភាពយន្ត​អាស៊ី (AFAA)  និង​សហការរៀបចំជាមួយក្រុមហ៊ុន Westec Media Limited ជាមួយនឹងជំនួយហិរញ្ញវត្ថុពី ទីភ្នាក់ងារអភិវឌ្ឍន៍ឧស្សាហកម្មច្នៃប្រឌិត និងវប្បធម៌របស់ហុងកុង​​  (CCIDA)​ មូលនិធិអភិវឌ្ឍន៍ភាពយន្ត (FDF) និងការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង (HKETO) ដោយកម្មវិធីនេះនឹងធ្វើការចាក់បញ្ចាំងនូវ​​ភាពយន្តហុងកុងទាំង៧ដែលបានជ្រេីសរេីសជាពិសេសនៅរោងភាពយន្ត Fable Cinema មាន​ទីតាំង​នៅ Factory Phnom Penh ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៤។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលវិភាគនៃការចាក់បញ្ចាំងភាពយន្តរបស់កម្មវិធី ពីថ្ងៃទី៣​ ដល់ ៧ កក្កដា៖

រូបភាព
រូបភាព

“បទបង្ហាញព្រឹត្តិការណ៍ភាពយន្តហុងកុង” ​នឹងចាប់ផ្តើមជាមួយនឹងកំពូលភាពយន្ដហុងកុងដ៏ល្បីគឺ រឿង "អ្នកប្រយុទ្ធរាត្រី: ជញ្ជាំងក្រុងកៅឡុង" (Twilight of the Warriors: Walled In) ជា​ភាពយន្តមានការចូលចិត្តជាខ្លាំងទៅលេីក្បាច់គុណប្រយុទ្ធកាប់ចាក់ និងការរចនាប្លង់ពិសេសៗដ៏គួរឱ្យចាប់អារម្មណ៍ និងគ្រោះថ្នាក់ រួម​ជាមួយ​អាថ៌កំបាំងនៃទីក្រុងកៅឡុង ដែលត្រូវបានដួលរលំក្នុងឆ្នាំ ១៩៩៤។ លោក John Chong ផលិតករភាពយន្ត រួមជាមួយនឹងលោក Angus Chan ដែលជាអ្នកធ្វើបទបង្ហាញ និងតារាសម្តែង លោក Jozev Kiu នឹងចូលរួមក្នុងដើម្បី​ចាប់ផ្ដើម​កម្មវិធីនេះ​នៅប្រទេស​កម្ពុជា និងចែករំលែកការចំណាប់អារម្មណ៍ខ្លះៗអំពីការផលិតខ្សែភាពយន្តនេះ។

រូបភាព

អ្វី​ដ៏គួរឱ្យចាប់អារម្មណ៍មួយ​ទៀត​នៃ​តារាង​កម្មវិធី​នៃ​ព្រឹត្តិការណ៍​ទាំង​មូល​នោះគឺ ការ​ចូល​រួម​ពី អ្នកដឹកនាំរឿង “Out of The Shadow” គឺ លោក Ricky Ko និងតួឯកស្រី Larine Tang នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍សម្ពោធ និងមាន​វគ្គសំណួរ-ចម្លើយក្រោយការចាក់បញ្ចាំង។ កញ្ញា Kinnie Cheung ដែលជាផលិតកររឿង "As It Burns" ក៏នឹងមានវត្តមានក្នុងវគ្គនេះផងដែរ។

រូបភាព

ផ្នែក​មួយ​នៃកម្មវិធី ក៏មាន​ការតាំងពិព័រណ៍ The Dynamic Cityscape of Hong Kong Films Exhibition នឹងប្រារព្ធឡើងក្នុងពេលតំណាលគ្នានៅ Factory Phnom Penh ដែល​នឹង​បើក​សម្រាប់​សាធារណៈជន​ចូល​ទស្សនា​ និង​ថត​រូប​ដោយ​ឥតគិតថ្លៃ ចាប់ពីថ្ងៃទី ៤ ខែកក្កដា រហូតដល់ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង ១០ ព្រឹក ដល់ម៉ោង ៧ យប់ ជារៀងរាល់ថ្ងៃ។ ការ​ចូល​ទស្សនា​ការ​តាំង​ពិព័រណ៍គឺ​មិន​គិតថ្លៃ ហើយ​​ការ​តាំង​បង្ហាញ​នឹង​មាន​2 ភាសា​គឺ​អង់គ្លេស​ និង​ ខ្មែរ។

The Dynamic Cityscape of Hong Kong Films Exhibition គឺជាការអបអរ និងបង្ហាញពីទេសភាពចម្រុះបែបរបស់ប្រទេស​ហុងកុងដោយ ការ​តាំង​បង្ហាញ គឺជាការ​បង្កើតឡើងវិញនូវឈុតឆាកដែល​គួរ​ឱ្យ​ចងចាំ​ នៅ​ក្នុង​ភាពយន្ត​ទាំង​7 ដែល​នឹង​ត្រូវ​ចាក់​បញ្ចាំង​សម្រាប់​កម្មវិធី ក៏ដូចជាទេសភាពនៃ​តំបន់​ល្បីៗនៅប្រទេស​ហុងកុងផងដែរ។ ដូច្នេះ​បើ​សិន​ជា​ទស្សនិកជន​ចង់​មក​ទស្សនា​ដើម្បី​ទទួលបាន​ ព័ត៌មាន​បន្ថែម រួម​ជាមួយ​ការ​ថត​រូប​ស្អាត​ៗ​លោក​អ្នក​អាច​អញ្ជើញ​មក​បាន​ចាប់ពី​ថ្ងៃទី​4 កក្កដា​តទៅ។

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]