បារាំង៖ Rosé ដែលជាតារាចម្រៀងសំឡេងក្រអួនប្រចាំក្រុមចម្រៀងនារី BLACKPINK ទើបតែបានចុះកុងត្រាក្លាយជាសិល្បកររបស់ The Black Label ជាក្រុមហ៊ុនស្ថិតក្រោមស្លាបរបស់ YG ហើយនាងក៏មានការងារចូលមកជាហូរហែផងដែរ។

Rosé
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី២៨ខែមិថុនាកន្លងទៅ Rosé បានធ្វើដំណើរទៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយចូលរួមកម្មវិធី Andam Fashion Award ឆ្នាំ២០២៤ ដែលក្នុងនោះនាងបានបង្ហាញខ្លួនជាមួយនឹងរ៉ូបពណ៌ខ្មៅរឹបរាងយ៉ាងទាក់ទាញ។

Rosé

រ៉ូបនោះជាសណ្ឋានរ៉ូបបែបចោមពុង សម្រុងត្រឹមពាក់កណ្ដាលភ្លៅ ដោយមានម៉ូតគួចឡើងលើម្ខាង បញ្ចេញសំពត់ប៉ាក់ពណ៌ខ្មៅស្បៃៗយ៉ាងស្អាត ដែលមើលទៅពិតជាស្រស់ស្អាតនិងស៊ិចស៊ីក្នុងពេលតែមួយ។ លើសពីនេះ នាងក៏បានលើកសក់បួងឡើង ទម្លាក់សក់ខ្លីខាងមុខបែបពុះកណ្ដាល និងពាក់វ៉ែនតា។

Rosé

ភ្លាមៗ បន្ទាប់ពីរូបភាពទាំងនោះត្រូវបានទម្លាយចេញទៅ អ្នកគាំទ្របានសរសើរថានាងពិតជាស្រស់ស្អាតចែងចាំងខ្លាំងណាស់ ប៉ុន្តែពួកគេសង្កេតឃើញថារាងកាយនាងហាក់ស្គមជាងមុនទៅទៀត ដែលធ្វើឲ្យមានការព្រួយបារម្ភ ហើយអ្នកគាំទ្រខ្លះក៏បានស្នើឲ្យនាងខំញ៉ាំឡើងវិញផងដែរ៕  

រូបភាព​​​ថ្មីរបស់ Rosé
រូបភាព​​​ថ្មីរបស់ Rosé
រូបភាព​​​ថ្មីរបស់ Rosé
រូបភាព​​​ថ្មីរបស់ Rosé
រូបភាព​​​ថ្មីរបស់ Rosé

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]