កម្ពុជា៖ កាលពីរសៀលថ្ងៃទី២៨ខែមិថុនាម្សិលមិញនេះ ប្រជាជនកម្ពុជា ថ្នាក់ដឹកនាំ ក៏ដូចជាសិល្បករទាំងអស់មានការសោកស្ដាយជាខ្លាំង បន្ទាប់ពីលោកតា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលមរណភាព នៅផ្ទះរបស់លោកតា ឯស្រុកកំណើត ដោយរោគាពាធ ក្នុងជន្មាយុ៨០ឆ្នាំ។

លោកតា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកតា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ
លោកតា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ
លោកតា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ

ភ្លាមៗបន្ទាប់ពីបានដឹងដំណឹងនេះ មានការបង្ហោះសារចូលរួមរំលែកទុក្ខហូរហែ ព្រមជាមួយនូវការសោកសង្រេងជាខ្លាំង ព្រោះលោកតាព្រឹទ្ធចារ្យ គង់ ណៃ ជាមរតកមនុស្សរស់ចាប៉ីដងវែង។

ទន្ទឹមគ្នានេះ មានអ្នកគាំទ្រព្រួយបារម្ភពីស្ថានភាពផ្លូវចិត្តរបស់តារាចម្រៀងរ៉េបដ៏ល្បីឈ្មោះលោក វណ្ណដា (VannDa) ដែលលោកមានទំនាក់ទំនងជិតស្និទ្ធដូចជាគ្រូ-សិស្ស ជាមួយនឹងលោកតាព្រឹទ្ធចារ្យ គង់ ណៃ ដោយវណ្ណដាធ្លាប់ទទួលបានកិត្តិយសច្រៀងបទ "Time To Rise" ដ៏ល្បីកក្រើកជាមួយនឹងលោកតា ដោយសារតែពេលនេះ ពេលលោកវណ្ណដា កំពុងស្ថិតនៅឯអាមេរិក ចូលរួមកម្មវិធីប្រគុំតន្ត្រី Saibadee Fest ។

លោកតា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ និងលោកវណ្ណដា
លោកតា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ និងលោកវណ្ណដា
លោកតា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ និងភរិយា 
លោកតា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ និងលោកវណ្ណដា
លោកតា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ និងលោកវណ្ណដា

យ៉ាងណាមិញ អ្នកនាង ឡូរ៉ា ម៉ម ដែលជាម្ចាស់ផលិតកម្មបារមី បានបង្ហោះសំំណេរមួយចូលរួមរំលែកទុក្ខដល់គ្រួសារលោកតាព្រឹទ្ធចារ្យ គង់ ណៃ ហើយបានឆ្លៀតបង្ហើបពីស្ថានភាពវណ្ណដាថា៖

 អ្នកនាង ឡូរ៉ា ម៉ម
អ្នកនាង ឡូរ៉ា ម៉ម
វីដេអូ លោកវណ្ណដា បានបង្ហោះក្រោយ​​​ដឹងដំណឹងមរណភាព លោកតា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ

សូមឲ្យដួងវិញ្ញាណកន្ធលោកតាព្រឹទ្ធចារ្យ កោសល្យវោហារ គង់ ណៃ បានទៅកាន់សុគតិភពកុំឲ្យឃ្លៀងឃ្លាតឡើយ៕

លោកតា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ និងលោកវណ្ណដា
លោកតា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ និងលោកវណ្ណដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]