កម្សាន្ត៖ គឺជារឿងដ៏រំភើបមួយ សម្រាប់តារាសម្ដែងស្រី Taew Natapohn ដែលជិតបានក្លាយជាកូនក្រមុំថ្មី ក្នុងវិស័យសិល្បៈកម្សាន្ត បន្ទាប់ពី មិត្តប្រុសរបស់នាង លោក Pranai Phornprapa បានធ្វើសំណើរសុំរៀបការដ៏ភ្ញាក់ផ្អើលមួយ ក្នុងបរិយាកាសរ៉ូមែនទិក ពេលកំពុងពិសាអាហារជុំគ្នា។
ក្នុងនោះ លោក Pok Phornprapa ដែលជាបងប្រុស បានទម្លាយវីដេអូឃ្លីបមួយ ពេលដើរលេងជាមួយនឹងគូស្នេហ៍ Taew Natapohn និង Pranai ថាតើពួកគេកំពុងធ្វើអ្វី និងអ្វីដែលបានកើតឡើងនាពេលនេះ Taew និង Pranai បាននិយាយថា ពួកគេបានដើរលេងកម្សាន្ត ហើយមួយរយៈនេះ ភ្ញាក់ផ្អើលមិនតិចទេ មុននឹង Taew បានបង្អួតចិញ្ចៀនភ្ជាប់ពាក្យពេជ្រដ៏ធំ នៅលើម្រាមដៃចិញ្ចៀនខាងឆ្វេង ដែលអាចឲ្យឃើញច្បាស់គ្រប់ៗគ្នា ពោរពេញដោយភាពផ្អែមល្ហែមតែម្តង។
លើសពីនេះ លោក Pok ក៏បានបង្ហោះរូបថតមួយសន្លឹកជាមួយ Taew និង Pranai ស្វាគមន៍ប្អូនស្រីថ្លៃជាផ្លូវការ ដែលមានមិត្តភ័ក្តិ តារាល្បីៗ និង អ្នកគាំទ្រចូលរួម អបអរសាទរគ្នាទៅវិញទោមក ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]