កម្ពុជា៖ បើនិយាយពី ព្រះនាងតូច នរោត្តម ជេនណា ប្រិយមិត្តប្រាកដជាបានជ្រាបហើយថា ទោះព្រះនាងព្រះជន្មតិចពិតមែន តែព្រះនាង ពិតជាមានទេពកោសល្យខ្លាំងណាស់ ទាំងផ្នែករាំ ច្រៀង សម្ដែង ហើយលើសពីនេះ សម្រស់របស់ព្រះនាងត្រូវបានអ្នកគាំទ្រក៏ដូចជាប្រជាជនកម្ពុជា លើកយកមកសរសើរជាហូរហែ។
ថ្មីៗនេះ ព្រះនាងតូច បានចូលរួមព្រឹត្តិការណ៍ប្រគុំតន្ត្រី ដើម្បីចូលរួមអបអរសាទរ "ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន" រៀបចំឡើងដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន និង រដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងនោះ ព្រះនាងតូច ជេនណា បានបង្ហាញព្រះកាយគ្រងរ៉ូបពណ៌ខៀវចាស់ សម្រុងលើជង្គង់បន្តិច ជារ៉ូបបែបមានផ្កាកុលាបតូចៗដេរប៉ាក់នៅត្រង់ស្មា ត្រង់ដៃ និងតួរ៉ូប ធ្វើឲ្យសម្រស់ព្រះនាងពិតជាមើលទៅលេចធ្លោ និងស្រស់ស្អាត ខ្លាំង ទទួលបានការកោតសរសើរថាទោះព្រះនាងស្លៀកពាក់ចូលរួមកម្មវិធីបែបណា ក៏ស្អាតបែបទន់ភ្លន់ និងសមរម្យ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]