កម្សាន្ត៖ តារាសម្ដែងស្រី Liu Yifei បានធ្វើឲ្យហ្វេនៗកាន់តែរំភើប ក្រោយពីបានចេញបង្អួតសម្រស់របស់នាង ក្នុងរ៉ូបវែងស្អាត ពេលចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ កាលពីល្ងាចថ្ងៃទី ២៨ ខែមិថុនាកន្លងទៅ។
ថ្មីៗនេះ តារាសម្ដែងស្រី Liu Yifei បានចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ ក្នុងកម្មវីធីមហោស្រពល្ខោនសៀងហៃលើកទី 29 និងបានទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនទូទាំងប្រទេស។
Liu Yifei បានបង្ហាញខ្លួនយ៉ាងលេចធ្លោ នៅលើកំរាលព្រំក្រហម ដោយបានស្លៀករ៉ូបប៉ាក់ផ្កាពី ស៊េរីផលិតផល Haute Couture រដូវផ្ការីករដូវក្តៅរបស់ម៉ាក Elie Saab ដោយកាន់កាបូប LV និងពាក់គ្រឿងអលង្ការ Bvlgari។ បន្ទាប់ពីបានឃើ់ញបែបនេះហើយ តារាស្រីរូបនវ ត្រូវបានគេលើកឡើង ពីភាពស្រស់ស្អាត និងផ្អែមល្ហែម ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]