កម្សាន្ត៖ Suri Cruise ដែលជាកូនស្រីវ័យ ១៨ ឆ្នាំរបស់ តារាសម្ដែងប្រុស លោក Tom Cruise និង Katie Holmes បានបង្ហាញពីភាពរីករាយ ជាមួយនឹងការណាត់ជួប ជាមួយនឹងគូស្នេហ៍ ដែលជាតារាចម្រៀងវ័យក្មេង Toby Cohen ក្នុងទីក្រុង New York ថ្ងៃទី ២៧ ខែមិថុនា កន្លងទៅ។

Suri Cruise 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Suri និង Toby Cohen ត្រូវ​បាន​គេ​ឃើញ ​សម្លឹង​មើល​គ្នា​យ៉ាង​រំជើប​រំជួល ពោរពេញដោយភាពផ្អែមល្ហែម​ ពេល​កំពុង​ដើរ​លេង នៅ​តាម​ដង​ផ្លូវកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈដែលរូបនាង មើល​ទៅមានភាពស្រស់ស្អាត ភ្លឺថ្លា បើទោះបីជា ​មិន​បាន​ផាត់​មុខ​ក៏​ដោយ។ Suri ក៏បានតុបតែងខ្លួន ពាក់អាវយឺតពណ៌ស ជាមួយខោខ្លីពណ៌ផ្កាឈូក ខណៈពេលដែលមិត្តប្រុសរបស់នាង ពាក់អាវពណ៌ខៀវ និងខោធម្មតា។

Suri Cruise និង គូស្នេហ៍

ចាប់តាំងពី បានប្រកាសពីទំនាក់ទំនងជាមួយគ្នាមក Suri លែងខ្លាច ក្នុងការបង្ហាញស្នេហារបស់ខ្លួន ជាសាធារណៈទៀតហើយ ហើយពួកគេក៏ត្រូវបាន គេ​ចាត់​ទុក​ថា ​ជា​គូស្នេហ៍​ដ៏​ល្អ​មួយ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Suri Cruise 
Suri Cruise និងម្ដាយ
Tom Cruise 
Tom Cruise 
Tom Cruise 
Suri Cruise និង គូស្នេហ៍
Suri Cruise និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]