ថៃ៖ គឺជា​រូបភាព​ផ្លូវការមួយ ​របស់ តារាសម្ដែងស្រី Taew Natapohn ដែល​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល និងធ្វើឲ្យហ្វេនៗកាន់តែរំភើប នៅ​ពេលដែល គូស្នេហ៍ លោក Pranai បានលុតជង្គង់ សុំរៀបការ ក្រោយទាក់ទងគ្នា រយៈពេល ៤​ឆ្នាំ។

Taew
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ លោក Pranai ដែលជាគូស្នេហ៍របស់ តារាស្រី Taew បានបង្ហាញរូបភាពផ្លូវការ នៃពេលវេលា ដែលលោកបានសុំ Taew រៀបការ។ ក្នុងនោះដែរ អ្វីគ្រប់យ៉ាងត្រូវបានរៀបចំយ៉ាងសាមញ្ញនៅអាហារដ្ឋាន ដោយមាន​ក្រុម​គ្រួសារ និង​មិត្តភ័ក្តិ​របស់​ពួកគេ​ទាំង​ពីរ​ បានមក​ចូលរួម​ នៅក្នុង​ពិធី​នោះ​ជាមួយ​គ្នា។

Taew

មិនត្រឹមតែប៉ុណ្ណោះ តារាស្រី Taew ក៏​ចូល​មក​បញ្ចេញ​មតិ​ ដោយបានរៀបរាប់ថា ​Pranai គឺ​ជា​មនុស្ស​ដែល ត្រូវហើយ ហើយក៏បានអរគុណដែលធ្វើឲ្យនាងក្លាយជាមនុស្សដែលមានសុភមង្គលបំផុត។ ទន្ទឹមនឹងនេះ Taew ក៏បានបង្ហាញវីដេអូឃ្លីប ដែលសមាជិកគ្រួសារ មកចូលរួមអបអរសាទរ ដល់នាង និងគូស្នេហ៍ ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Taew
Taew
Taew
Taew និងគូស្នេហ៍
Taew និងគូស្នេហ៍
Taew និងគូស្នេហ៍
Taew
Taew និងគូស្នេហ៍
Taew និងគូស្នេហ៍
Taew និងគូស្នេហ៍
Taew និងគូស្នេហ៍
Taew និងគូស្នេហ៍
Taew និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]