កម្សាន្ត៖ មហាសេដ្ឋីវ័យក្មេង Kylie Jenner និងតារាសម្តែង លោក Timothée Chalamet បានបង្ហាញខ្លួន ដោយបានបិទបាំង ដើម្បីជៀសវាងពីការចាប់អារម្មណ៍ នៅពេលដែលពួកគេ ទៅមើលកុន កាលពីសប្តាហ៍មុន។

Kylie និង Timothée
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គូស្នេហ៍តារាមួយគូ​នេះ ​ត្រូវ​បាន​គេ​ថត​រូប​ជាមួយ​គ្នា​ នៅ​រោង​មហោស្រពមួយ ក្នុង​ហូលីវូដ​ កាល​ពី​ថ្ងៃ​ទី ២៨ ខែ​មិថុនាកន្លងទៅ។ អ្នក​ទាំង​ពីរ​ បាន​ស្លៀក​សម្លៀក​បំពាក់​ធម្មតា​ ក្នុងថ្ងៃណាត់​ជួប​របស់​ពួក​គេ ដោយនៅក្នុងនោះ Kylie បានតុបតែងខ្លួន ពាក់អាវរឹបរាងពណ៌ស និងខោពណ៌ខ្មៅ ខណៈដែល Timothée ពាក់អាវយឺត និងខោខ្លីពណ៌ខ្មៅ។

Kylie និង Timothée

យោងតាម​​ប្រភព E!News នេះគឺជាការបង្ហាញខ្លួន ដ៏កម្រមួយរបស់ Kylie និង Timothée បន្ទាប់ពីមានភាពស្ងប់ស្ងាត់ ជាច្រើនខែ ដោយតាំង​ពី​ដើម​ឆ្នាំ​មក ​មិន​ឃើញ​អ្នក​ទាំង​ពីរ​នៅ​ជាមួយ​គ្នា ​រហូត​ដល់មាន​ពាក្យ​ចចាមអារ៉ាម​ថា ​បែក​គ្នា​ទៀតផង។ តែទោះបីជាយ៉ាងណាក៏ដោយ ខាងប្រភពជិតស្និទ្ធបាននិយាយថា អ្នកទាំងពីរ នៅតែស្និទ្ធស្នាលគ្នា ប៉ុន្តែរក្សាទំនាក់ទំនងរបស់ពួកគេ ជាលក្ខណៈឯកជន ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Kylie 
Kylie 
Kylie 
Kylie 
Kylie 
Kylie 
Timothée
Timothée
Timothée
Kylie និង Timothée

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]