កូរ៉េខាងត្បូង៖ ថ្វីត្បិតមានរឿងអាស្រូវពាក់ព័ន្ធនឹងអតីតមិត្តប្រុសកាលពីដើមឆ្នាំ២០២៤ ក៏ដោយ ក៏តារាសម្ដែងស្រី Han So Hee នៅតែទទួលបានការគាំទ្រច្រើន ហើយនាងតែងតែក្លាយជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រជានិច្ច។
ថ្មីៗនេះ So Hee បានបង្ហាញមុខនៅលើគ្របទស្សនាវដ្ដី ជាមួយនឹងការតុបតែងមុខយ៉ាងស្រស់ស្អាតនិងខុសប្លែកពីរាល់ដងគឺ បែបផាត់គូល័រភ្នែកពណ៌ទឹកសមុទ្រ ដែលនាងបានថតនៅប្រទេសបារាំងផងដែរ។
នៅក្នុងរូបភាពទាំងនេះ គេអាចមើលឃើញថា Han So Hee ពិតជាស្រស់ស្អាត បែបមានអំណាច ហើយការតុបតែងមុខកាចៗបែបនេះ គូជាមួយនឹងសម្លៀកបំពាក់បែបរ៉ូបពណ៌ខ្មៅអ៊ីចឹងទៅ ធ្វើឲ្យនាងកាន់តែដូចរាជិនី៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]