កម្ពុជា៖ ដំណឹងមរណភាពរបស់ លោកតាព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ គឺជាដំណឹងដ៏ក្រៀមក្រំខ្លាំងបំផុតមួយសម្រាប់សិល្បករ សិល្បការិនី និងប្រជាជនកម្ពុជាគ្រប់រូប ព្រោះជាការបាត់បង់មរតកមនុស្សរស់ចាប៉ីដងវែងដ៏ឆ្នើមម្នាក់។
ទន្ទឹមនឹងការសោកស្ដាយដ៏ធំធេងមួយនេះ ងាកទៅចាប់អារម្មណ៍តារាចម្រៀងរ៉េបដ៏ល្បីឈ្មោះ លោកវណ្ណដា (VannDa) វិញគឺ លោកហាក់បីដូចជាស្តាយស្រណោះស្រណោកខ្លាំងណាស់ នូវការចាកចេញរបស់លោកតាព្រឹទ្ធចារ្យ គង់ ណៃ នោះក៏ដោយសារអ្នកទាំងពីរមានទំនាក់ទំនងជិតស្និទ្ធ គឺដូចគ្រូ-សិស្ស ដែលបានចូលរួមបញ្ចេញស្នាដៃច្រៀងជាមួយគ្នាក្នុងបទ «Time To Rise» ជាបទភ្លេងមានលាយចាប៉ីដងវែងដ៏ពីរោះរណ្ដំ។
ក្នុងនោះដើម្បីរំលែកទុក្ខក៏ដូចជាបង្ហាញអារម្មណ៍សោកស្តាយនិងក្ដុកក្ដួលរបស់ខ្លួន លោកវណ្ណដា បានបង្ហោះសំណេរដៃមួយរៀបរាប់ពីទុក្ខសោករបស់ខ្លួនចំពោះការចាកចេញរបស់លោកគ្រូ ស្រាប់តែកាលពីយប់មិញ មានការបង្ហោះវីដេអូមួយដែលលោកបានច្រៀងបទ «Time To Rise» នេះទាំងអួលដើមក ហូរទឹកភ្នែក ខណៈពេលជាប់សម្ដែងនៅសហរដ្ឋអាមេរិក ក្នុងកម្មវិធី Saibadee fest។
គ្រាន់តែមើលវីដេអូនេះភ្លាម អ្នកគាំទ្រមានការអាណិតអាសូរលោកវណ្ណដាណាស់ ដែលពុំអាចវិលមកកម្ពុជា ដើម្បីចូលរួមពិធីបុណ្យសពរបស់លោកតាព្រឹទ្ធចារ្យ កោសល្យវោហារ គង់ ណៃ ដែលបានទទួលមរណភាពនាថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]