កូរ៉េខាងត្បូង៖ ថ្វីត្បិតក្រុម BABYMONSTER ទើបតែបង្ហាញមុខនៅលើឆាកតន្ត្រី KPOP កាលពីចុងឆ្នាំ២០២៣កន្លងទៅមែន តែពួកគេបានទទួលភាពល្បីល្បាញខ្លាំងណាស់ ជាពិសេសបន្ទាប់ពី Ahyeon បានវិលមករួមក្រុមវិញ។
Ahyeon ត្រូវបានគេស្គាល់និងចាប់អារម្មណ៍យូរមកហើយតាំងពីនាងនៅជាអ្នកហ្វឹកហាត់នៅផលិតកម្ម YG Entertainment ជាពិសេសវីដេអូនាងច្រៀងបទ "I Loved You Dangerously" របស់ Charlie Puth ទទួលបានការកោតសរសើរថានាងច្រៀងបានពីរោះណាស់។
យ៉ាងណាមិញ ថ្មីៗនេះ Ahyeon បែរជាត្រូវគេរិះគន់ទៅវិញ ថានាងព្យាយាមខំរាំខ្លាំងពេក មើលទៅដូចជាចង់ធ្វើខ្លួនឲ្យលេចធ្លោជាងសមាជិកដទៃទៀតដែលរាំធម្មតា ប៉ុន្តែអ្នកគាំទ្រផ្សេងទៀតក៏បានចេញមុខការពារនាងថា នាងគ្រាន់តែព្យាយាមធ្វើឲ្យបានល្អបំផុតដើម្បីអ្នកគាំទ្រ នៅលើឆាកតន្ត្រីប៉ុណ្ណោះ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]