ភ្នំពេញ ៖ រដ្ឋបាលទេសចរណ៍តៃវ៉ាន់កំពុងតែពង្រីកខ្លួនទៅក្នុងទីផ្សារដែលកំពុងរីកចម្រើននៅក្នុងអាស៊ីអាគ្នេយ៍។ នេះជាលើកទីដំបូងបំផុតដែលគណៈប្រតិភូនឹងមកបំពេញសកម្មភាពផ្សព្វផ្សាយទេសចរណ៍តៃវ៉ាន់នៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៤។ គណៈប្រតិភូដែលមានអ្នកតំណាងឧស្សាហកម្មតៃវ៉ាន់ ៣០រូបមកពីអង្គការពាក់ព័ន្ធទេសចរណ៍ចំនួន ១៦ នឹងធ្វើកម្មវិធីផ្សព្វផ្សាយពីទេសចរណ៍ នៅក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា នៅថ្ងៃចន្ទ ទី១ ខែកក្កដា និងទីក្រុងវៀងច័ន្ទន៍នៃប្រទេសឡាវ នៅថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ ២០២៤។
អ្នកតំណាងវិស័យទេសចរណ៍ និងអ្នកសារព័ត៌មានក្នុងស្រុកជាង ១៥០នាក់ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីនេះ ដែលពួកគេនឹងទទួលបាននូវបទពិសោធពីនិមិត្តសញ្ញាទេសចរណ៍តៃវ៉ាន់កំណែទម្រង់ 3.0 ដែលមានឈ្មោះថា “តៃវ៉ាន់ - រលកនៃភាពអច្ឆរិយ” តាមរយៈការសម្តែងដ៏អស្ចារ្យ និងសកម្មភាព DIY។
របាយការណ៍ថ្មីពីក្រសួងទេសចរណ៍របស់ប្រទេសកម្ពុជាបានបង្ហាញថាប្រជាជនកម្ពុជាចំនួន ១,៨១៩,៥០៤ នាក់ បានធ្វើដំណើរចេញទៅក្រៅប្រទេសនៅក្នុងឆ្នាំ ២០២៣ ដែលមានកំណើន ៨៧.៥% ពីប្រជាជន ៩៧០,០០០នាក់ នៅក្នុងឆ្នាំ ២០០២។ ការចំណាយមធ្យម ទៅលើការធ្វើដំណើររបស់មនុស្សម្នាក់ៗគឺលើសពី $៣០០ ដែលគេរំពឹងថា នឹងកើនឡើងជារៀងរាល់ឆ្នាំ។ នៅប្រទេសឡាវ វិស័យទេសចរណ៍គឺជាឧស្សាហកម្មដែលធំជាងគេលំដាប់ទី២ បន្ទាប់ពីឧស្សាហកម្មជីករ៉ែ។ រដ្ឋាភិបាលឡាវបានបើកបង្ហាញផែនការសម្រាប់ស្តារវិស័យទេសចរណ៍នៅប្រទេសឡាវចាប់ពីឆ្នាំ២០២១ ដល់ ២០២៥ ដោយព្យាករណ៍ថា ការចូលរួមចំណែករបស់វិស័យទេសចរណ៍នឹងធ្វើឱ្យ GDP កើនឡើងដល់ ៤១.៣% នៅឆ្នាំ ២០២៥។ ដោយមានការរីកចម្រើនសេដ្ឋកិច្ចខ្លាំង និងការគាំទ្រពីរដ្ឋាភិបាល សម្រាប់វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ការធ្វើដំណើរទៅក្រៅប្រទេសបានកំណត់ឱ្យក្លាយទៅជានិន្នាការដ៏សំខាន់មួយ។ តៃវ៉ាន់ត្រូវតែចាប់យកឱកាសនេះដើម្បីបង្កើតទីតាំងឈរជើង និងទទួលបានការប្រកួតប្រជែងក្នុងទីផ្សារដែលកំពុងរីកចម្រើនទាំងនេះ។
សិក្ខាសិលាស្តីពីទេសចរណ៍តៃវ៉ាន់នឹងប្រព្រឹត្តទៅនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា និងទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។ អ្នកជំនាញក្នុងឧស្សាហកម្ម និងអ្នកសារព័ត៌មានជាង150នាក់នឹងចូលរួមក្នុងសិក្ខាសិលានេះ ដោយផ្តោតសំខាន់ទៅលើរបៀបរស់នៅក្នុងទីក្រុង និងទេសចរណ៍ក្នុងតំបន់។ កម្មវិធីនេះនឹងមានបង្ហាញពីកន្លែងដំណើរកម្សាន្តដ៏ពេញនិយមរបស់តៃវ៉ាន់ និងកន្លែងទាក់ទាញភ្ញៀវទេសចរ។ លើសពីនេះទៀត សិក្ខាសាលានេះនឹងផ្តោតលើកម្មវិធីផ្សេងៗដូចជា “ការពន្លឿន និងពង្រីកកម្មវិធីផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក” “កម្មវិធីតៃវ៉ាន់ ដែនដីនាំសំណាង” និង “កម្មវិធីសំបុត្រតៃវ៉ាន់” ដែលជាសំបុត្របញ្ចុះតម្លៃបែបអេឡិចត្រូនិចដែលរួមបញ្ចូលទាំងសេវាកម្មរថភ្លើងល្បឿនលឿន រថភ្លើងក្រោមដី (MRT) និងសេវាកម្មរថយន្តទេសចរណ៍តៃវ៉ាន់។
កម្មវិធីនេះនឹងមានបង្ហាញការសម្តែងពីក្រុមរាំអន្តរជាតិដ៏ល្បីពីតៃវ៉ាន់ សិល្បៈសប្បាយៗដូចជាការសម្តែង “ពិធីបុណ្យតន្រី្តតៃវ៉ាន់2.0” និង ”កម្មវិធីបំភ្លឺភ្លើង Illuminating តៃវ៉ាន់” ដែលនឹងមានការប្រគំតន្រី្តបុរាណតៃវ៉ាន់ ដើម្បីរំលេចវប្បធម៌ទំនើបរបស់តៃវ៉ាន់។ អ្នកចូលរួមទាំងអស់អាចចូលរួមលេងការបោះពុម្ពបែប Eco-friendly និងសកម្មភាព DIY ជាច្រើន ដូចជាការបង្កើតភ្លើងណេអុងក្នុងទម្រង់ជាតែគុជ និងការ៉េមស្វាយ។ សកម្មភាពទាំងនេះធ្វើឡើងក្នុងគោលបំណងចាប់យកសោភណភាព និងភាពអស្ចារ្យរបស់តៃវ៉ាន់ដោយឆ្លុះបញ្ចាំងលើកំណែទម្រង់ 3.0 នៃនិមិត្តសញ្ញាទេសចរណ៍តៃវ៉ាន់ “តៃវ៉ាន់ - រលកនៃភាពអច្ឆរិយ”។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]