ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុនទេសចរណ៍វេជ្ជសាស្រ្ត GHNT Service នៅ កម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានស្តីពីភាពជាដៃគូសហការជាមួយមន្ទីររពហុព្យាបាលអាប៉ូឡូ (APOLLO Kolkata) ប្រចាំប្រទេសឥណ្ឌា។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៀតដែរ វេជ្ជបណ្ឌិតឯកទេស ២ រូប ដែលមកពីមន្ទីរពហុព្យាបាលអាប៉ូឡូ (APOLLO Kolkata) នៅឯប្រទេសឥណ្ឌា ក៏បានអញ្ជើញមកកាន់ប្រទេសកម្ពុជា ក្នុងជំនួបពិសេសមួយជាមួយនឹង ក្រុមហ៊ុនទេសចរណ៍វេជ្ជសាស្ត្រ GHNT Service Co.,Ltd ដើម្បីធ្វើការចែករំលែកចំណេះដឹងទាក់ទងនឹង បច្ចេកវិទ្យាចុងក្រោយក្នុងការព្យាបាលជំងឺមហារីកគ្រាប់ឈាម និងការផ្លាស់ប្តូរ និងវះកាត់ក្រពះ ពោះវៀន ថ្លើម។

រូបភាព

នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃនោះ លោកវេជ្ជបណ្ឌិត DR. DEBMALYA BHATTACHARYA បានចែករំលែកចំណេះដឹងទាក់ទងនឹងវិធីសាស្រ្តក្នុងការព្យាបាលជំងឺមហារីកគ្រាប់ឈាមតាមរយៈវិធីសាស្រ្តប្តូរខួរឆ្នឹង (Bone Marrow Transplant) ឬតាមរយៈវិធីសាស្រ្ត carT cell Therapy ដែលជាបច្ចេកទេសចុងក្រោយបំផុតនៃប្រតិបត្តិការព្យាបាលមហារីកគ្រាប់ឈាម។

រូបភាព

ដូចគ្នានោះដែរ លោកវេជ្ជបណ្ឌិត DR. SUPRIYO GHATAK ក៏បានផ្ដល់អនុសាសន៍ទាក់ទងនឹងបច្ចេកទេសនៃការផ្លាស់ប្តូរ និងវះកាត់ក្រពះ ពោះវៀន ថ្លើម ក៏ដូចជាបញ្ហាទាក់ទងនឹងថង់ទឹកប្រមាត់និងលំពែង ដោយប្រើវិធីសាស្រ្ត ជឿនលឿនបំផុត តាមរយៈការព្យាបាលដោយមិនប្រើការវៈកាត់ចំណាយរយៈពេលខ្លី និងជាសះមុខរបួសបានលឿនបំផុត។

រូបភាព

បន្ទាប់ពីនោះមក ក្រុមហ៊ុនទេសចរណ៍វេជ្ជសាស្រ្ត GHNT Service បានបន្តរៀបចំកម្មវិធីសិក្ខាសាលាដ៏ពិសេសមួយ នៅសណ្ឋាគារ Fairfield by Marriott Phnom Penh ដែលបានផ្តល់នូវចំណេះដឹងពាក់ព័ន្ធអំពីប្រភេទជម្ងឺ និងវិធីព្យាបាលដូចដែលរៀបរាប់ខាងលើនេះ ជូនដល់សិក្ខាកាមដែលបានអញ្ជើញចូលរួម អាចស្វែងយល់ និងមានឱកាសបានជជែកសួរនាំជាមួយនឹងលោកវេជ្ជបណ្ឌិតទាំងពីររូបដោយផ្ទាល់ផង ដែរ។

រូបភាព

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត លោកវេជ្ជបណ្ឌិត បណ្ឌិត DR. DEBMALYA BHATTACHARYA និង DR. SUPRIYO GHATAK ក៏បានផ្ដល់ការពិគ្រោះយោបល់ ដោយឥតគិតថ្លៃជូនអ្នកជម្ងឺដែលមានបញ្ហាទាក់ទងនឹងមហារីកគ្រាប់ឈាម និងការផ្លាស់ប្តូរ និងវះកាត់ក្រពះ ពោះវៀន ថ្លើម ។ល។

រូបភាព

សូមជម្រាបជូនថា ក្រុមហ៊ុនទេសចរណ៍វេជ្ជសាស្រ្ត GHNT service ជាក្រុមហ៊ុនបង្កើតថ្មីនៅកម្ពុជា ដែលផ្តល់សេវាកម្មជូនអតិថិជនរួមមាន៖• ការរៀបចំការណាត់ជួបជាមួយវេជ្ជបណ្ឌិត សម្រាប់ធ្វើការពិគ្រោះយោបល់• ការរៀបចំយន្តហោះសង្គ្រោះបន្ទាន់ និងរថយន្តសង្គ្រោះបន្ទាន់• ការផ្តល់ជំនួយដល់អ្នកជម្ងឺ និងសេវាកម្មអាទិភាពផ្សេងៗ• ការរៀបចំការពិគ្រោះយោបល់ពីចម្ងាយ• ការជួយក្នុងការស្នើសុំវីសាសម្រាប់ព្យាបាលជម្ងឺ• ការរៀបចំកន្លែងស្នាក់នៅ នៅមន្ទីរពេទ្យ• ការរៀបចំសំបុត្រយន្តហោះ ការរៀបចំឡានដើម្បីទទួលទៅមន្ទីរពេទ្យ និងដាក់ចុះ ការរៀបចំអ្នកបកប្រែ• ការរៀបចំផែនការនៃការព្យាបាល និងផ្តល់ជូននូវប្រវត្តិរូបរបស់វេជ្ជបណ្ឌិត។ល។ប្រទេសគោលដៅមាន៖ ថៃ កូរ៉េ តួគី ឥណ្ឌា និង អារ៉ាប់ដែលមានឌូបៃ ជាដើម។

រូបភាព
រូបភាព

មន្ទីរពេទ្យសាជីវកម្មរបស់ក្រុមហ៊ុន GHNT Service ទាំងអស់ត្រូវបានបញ្ជាក់ដោយគណៈកម្មការចម្រុះអន្តរជាតិ Joint Commission International ហៅកាត់ថា JCI។ ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន GHNT Service Co. ltd. លោកអ្នកអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ៖ 

+855(23) 881 331/ 093 881 331 

អ៊ីម៊ែល៖ [email protected] 

គេហទំព័រ ៖ www.ghntservice.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]