កម្សាន្ត៖ ប្រិយមិត្តប្រាកដជាបានស្គាល់ហើយថា Jennie ជាសមាជិកក្រុមចម្រៀងនារី BLACKPINK មិនត្រឹមតែជាតារាចម្រៀងល្បីឈ្មោះទេ តែនាងក៏មានឥទ្ធិពលខ្លាំងផងដែរ ជាពិសេសគឺផ្នែកដើរម៉ូត ដែលជារឿយៗ អ្នកគាំទ្រតែងតែចាប់អារម្មណ៍ពីសកម្មភាពថ្មីៗរបស់នាង។
កាលពីពាក់កណ្ដាលខែមិថុនាកន្លងទៅនេះ Jennie បានចូលរួមដើរម៉ូតបិទកម្មវិធីប្រារព្ធខួប១៥ឆ្នាំរបស់ម៉ាកយីហោ JACQUEMUS នៅឯតំបន់ Capri ប្រទេសអ៊ីតាលី ដោយនាងបានបង្ហាញខ្លួនក្នុងរ៉ូបពណ៌ខ្មៅដ៏ទាក់ទាញ។
ថ្មីៗនេះ Jennie បានបញ្ចេញ Vlog ថ្មីនិយាយពីសកម្មភាពនាងនៅឯអ៊ីតាលី ដោយបានថតវីដេអូពីសកម្មភាពថ្ងៃនីមួយៗរបស់នាងនៅទីនោះ មានទាំងដើរលេងជាមួយមិត្តភក្តិ កម្សាន្តនៅលើទូក ដែលមានប្លង់មួយ នាងបានស្លៀកឈុតហែលទឹកដ៏ស្រស់ស្អាតបែបពណ៌ត្នោតឆូតជាមួយស បញ្ចេញរាងរៅដ៏ស្រស់ស្អាត ពោរពេញដោយស្នាមញញិម៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]