កូរ៉េខាងត្បូង៖ តារាសម្ដែងស្រី Han So Hee តែងតែក្លាយជាចំណុចចាប់អារម្មណ៍របស់មហាជន ព្រោះតែភាពស្រស់ស្អាតនិងចរិតក្រមិចក្រមើមរបស់នាង ដែលថ្វីត្បិត កាលពីដើមឆ្នាំ២០២៤ កន្លងទៅ នាងមានរឿងអាស្រូវជាមួយអតីតមិត្តប្រុស យ៉ាងណាក៏ដោយក៏កេរ្តិ៍ឈ្មោះនាងនៅតែរក្សាភាពល្បីល្បាញ។

Han So Hee
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

So Hee ក៏តែងតែចេញមកបង្ហោះរូបភាពថ្មីៗនៅក្នុងបណ្ដាញសង្គម Instagram ជារឿយៗ ដើម្បីឲ្យអ្នកគាំទ្របានដឹងពីសកម្មភាពថ្មីៗរបស់នាង។

Han So Hee

ក្នុងរូបភាពថ្មីដែលនាងបានចែករំលែក So Hee បានថត Selfie បង្ហាញទឹកមុខបែបក្រមិចក្រមើមផងរាងកាចផង ជាមួយនឹងសក់ត្រង់ខ្លី ត្រឹមស្មា ដែលមើលទៅប្លែកខ្លាំងណាស់។ លើសពីនេះ នាងក៏បានគូសភ្នែកពណ៌ខ្មៅបែប Smoky Eyes មើលទៅកាន់តែលើកសម្រស់ផ្ទៃមុខនាងឲ្យកាចជាងមុនមួយកម្រិតថែមទៀត តែទោះយ៉ាងណាក៏សម្រស់របស់នាងនៅតែចែងចាំង៕  

Han So Hee
Han So Hee
Han So Hee
រូបភាពថ្មីរបស់ Han So Hee

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]