កម្សាន្ត៖ ថ្មីៗនេះ គូស្វាមីភរិយា តារាប្រុស លោក Ben Affleck និងភរិយា តារាចម្រៀងស្រី Jennifer Lopez ត្រូវបានគេនិយាយថា បានបែកបាក់គ្នាកាលពីប៉ុន្មានខែមុន ហើយពួកគេកំពុងលក់ផ្ទះ និង ការងារសិល្បៈដែលដាក់តាំងនៅក្នុងវីឡារួម របស់ពួកគេ។
យោងតាម Page Six បានដកស្រង់ប្រភព ដែលបាននិយាយថា គូស្វាមីភរិយាមួយគូនេះ «ចែកផ្លូវគ្នា» នៅក្នុងខែមីនា ប៉ុន្តែ Ben Affleck នៅតែយកចិត្តទុកដាក់ និងការពារ Jennifer Lopez ។
ពាក្យចចាមអារ៉ាមដែលបានលើកឡើងថា អាពាហ៍ពិពាហ៍របស់ប្ដីប្រពន្ធអ្នកទាំងពីរ កំពុងមានបញ្ហា បានចាប់ផ្តើមរីករាលដាលនៅក្នុងខែឧសភា បន្ទាប់ពី ជារឿយៗ ដែល Jennifer Lopez ចូលរួមកម្មវិធីតែម្នាក់ឯង នៅក្នុងព្រឹត្តិការណ៍នានា ហើយ Ben ក៏បានជួលផ្ទះផ្ទាល់ខ្លួន។
យ៉ាងណាមិញ មកដល់ពេលនេះ អ្នកទាំងពីរ បានបដិសេធ មិនធ្វើអត្ថាធិប្បាយជុំវិញពាក្យចចាមអារ៉ាមបែកបាក់នេះទេ។ ខណៈដែល Jennifer Lopez នៅតែពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍របស់នាង ខណៈពេលដែលខាងស្វាមី ដោះចិញ្ចៀនចេញម្ដងម្កាល បន្ទាប់មក ក៏ពាក់វាវិញ ហើយខាងប្រព័ន្ធផ្សព្វផ្សាយអាមេរិក ក៏បានរាយការណ៍ថា អ្នកទាំងពីរមិនបានជួបគ្នាអស់មួយខែមកហើយ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]