កម្សាន្ត៖ នៅក្នុងវិស័យចម្រៀង KPOP គឺតែងតែមានអ្នកគាំទ្រព្យាយាមចាប់គូ ឬផ្គូផ្គងតារាចម្រៀងនេះជាមួយតារាចម្រៀងផ្សេងទៀត ដែលវាបានក្លាយជារឿងធម្មតាទៅហើយ គ្រាន់តែករណីខ្លះ អ្នកគាំទ្របក៏បានបង្ហាញភ័ស្តុតាងមួយចំនួនដើម្បីយកមកពិភាក្សាគ្នាថាតើ តារាប្រុសស្រីក្នុងដួងចិត្តពួកគេពិតជាមានទំនាក់ទំនងស្នេហាមែន ឬយ៉ាងណា?
ជាក់ស្ដែង ថ្មីៗនេះមានការជជែកវែកញែក សម្អាងលើភ័ស្តុតាងមួយចំនួនបញ្ជាក់ថា Rosé ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK លួចមានទំនាក់ទំនងស្នេហាជាមួយនឹងតារាចម្រៀងនិងសម្ដែង Cha Eunwoo ដោយមានដាក់ឈ្មោះគូឲ្យពួកគេថា "EunRosé" ទៀតផង។
អ្នកគាំទ្របានអះអាងថា កាលពីឆ្នាំ២០២៣ កន្លងទៅ Cha Eunwoo ត្រូវបានប្រទះឃើញថាបានចូលរួមកម្មវិធី Coachella ឆ្នាំ២០២៣ ដែល Rosé និង BLACKPINK បានសម្ដែងហើយក៏មានមុខនៅក្នុងកម្មវិធីជប់លៀងពេលយប់បន្ទាប់ពីចប់ការប្រគុំតន្ត្រីរបស់ BLACKPINK ទៀតផង។ ក្រៅពីនោះ Eunwoo និង Rosé ក៏បានទៅទស្សនាការតាំងពិព័រណ៍មួយនៅកន្លែងដូចគ្នា ប្រហែលជាក្នុងរយៈពេល១៥ថ្ងៃឃ្លាតពីគ្នា។
លើសពីនេះ កាលពីឆ្នាំ២០២២កន្លងទៅ អ្នកទាំងពីរបានបង្ហោះរូបថតនៅភោជនីយដ្ឋានមួយដូចគ្នា ក្នុងកាយវិការស្រដៀងគ្នា ខណៈពេលចូលរួមកម្មវិធីដើរម៉ូតនៅប៉ារីស។ ថ្មីៗនេះក្នុងឆ្នាំ២០២៤ផ្ទាល់ ពួកគេក៏បានបង្ហោះរូបទៅទស្សនាសារមន្ទីរ TeamLabs Planets នៅជប៉ុនក្នុងអំឡុងខែមេសាដូចគ្នា។
អ្នកគាំទ្រក៏សង្កេតឃើញថាទាំង Eunwoo និង Rosé មានរូបថតនៅកន្លែងដូចគ្នាច្រើនណាស់ដែរ ដែលធ្វើឲ្យអ្នកគាំទ្រសង្ស័យថា តារាស្រីប្រុសទាំងពីររូបនេះ មានទំនាក់ទំនងស្នេហាជាមួយគ្នា៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]