ចិន៖ កាលពីថ្ងៃទី 3 ខែកក្កដា យោងតាមកាសែត China Times បានរាយការណ៍ថា ម្តាយរបស់ អតីតតារាចម្រៀង លោក Kris Wu កំពុងលក់ឡាន Brabus G800 របស់កូនប្រុសខ្លួន ជាបន្ទាន់ក្នុងតម្លៃ ៦លានយ័ន (ប្រហែល ៨២ម៉ឺនដុល្លារ) ជាពិសេសនៅក្នុងសំណើរប្រតិបត្តិការនោះ ម្តាយរបស់ Kris បាននិយាយថា អ្នកស្រី ទទួលយកតែសាច់ប្រាក់ប៉ុណ្ណោះ ដោយមិនទទួល តាមការផ្ទេរប្រាក់តាមធនាគារនោះទេ។
នៅលើបណ្តាញសង្គម ម្ចាស់ហាងលក់រថយន្តក៏បានបញ្ជាក់ដែរថា គ្រួសាររបស់លោក Kris Wu បានលក់រថយន្តរបស់លោក ដូច្នេះហើយ សារព័ត៌មានបានលើកឡើងថា ទំនងជាម្តាយរបស់ អតីតតារាចម្រៀងរូបនេះ បានជួបការលំបាកផ្នែកសេដ្ឋកិច្ច ហើយត្រូវសម្រេចចិត្តជាបន្ទាន់ ទើបអ្នកស្រីលក់ទ្រព្យសម្បតិ្តចេញ ដើម្បីបានសាច់ប្រាក់ច្រើន។
ដោយឡែក បន្ទាប់ពី លោក Kris Wu បានជាប់ពន្ធនាគារទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក ត្រូវបានម្តាយបង្កើតរបស់លោកលក់។ ហើយនៅឆ្នាំ 2023 ផ្ទះប្រណីតរបស់លោកនៅទីក្រុងសៀងហៃ ត្រូវបានលក់ដោយជោគជ័យបន្ទាប់ពីរយៈពេល ៧ ថ្ងៃក្នុងតម្លៃ ១១៥ លានយ័ន (ប្រហែល ១៥លានដុល្លារ)៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]