កូរ៉េខាងត្បូង៖ Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK នៅតែបន្តភាពល្បីល្បាញ និងឥទ្ធិពលរបស់នាងនៅលើឆាកតន្ត្រី បើទោះបីជានាងបានចាកចេញពីផលិតកម្ម YG Entertainment និងមកបើកផលិតកម្មថ្មីផ្ទាល់ខ្លួនមានឈ្មោះថា ODD ATELIER ក្ដី។
ទន្ទឹមនឹងភាពល្បីល្បាញនេះ ម៉ាកយីហោជាច្រើនដែលនាងចូលរួមធ្វើជាអ្នកតំណាងក៏នៅតែបន្តគាំទ្រនាងដូចគ្នា ដោយកាលពីថ្ងៃទី៣ខែកក្កដាកន្លងទៅនេះ Jennie ត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធីសម្ពោធហាងថ្មីរបស់ Chanel ដែលនាងជាអ្នកតំណាងសកល នៅឯទីក្រុងសេអ៊ូល។
ក្នុងនោះ គេសង្កេតឃើញថា Jennie បានលេងស្ទាយ៍យ៉ាងទាន់សម័យ ជាការរួមបញ្ចូលទាំងស៊ិចស៊ីនិងស៊ីវិល័យ ដោយនាងបានស្លៀកកាក់ខ្លីគូជាមួយសំពត់ពណ៌ខ្មៅបញ្ចេញក្បាលពោះរាបស្មើដោយពាក់ពីលើដោយរ៉ូបស្បៃរបស់ Chanel អាចមើលធ្លុះដល់ខាងក្នុង ព្រមទាំងស្រោមជើងពណ៌ខ្មៅស្ដើងៗ ព្រមទាំងកាន់កាបូប Chanel តូចយ៉ាងស្រស់ស្អាត។ ចំណែកសក់វិញ នាងបានធ្វើម៉ូតក្រងទីទុយទម្លាក់រាយមកដល់ចង្កេះ រួមជាមួយខ្សែកវែងពណ៌ប្រាក់ស៊ីជាមួយនឹងកងដៃ ដែលមើលទៅពិតជាស្រស់ស្អាតនិងលេចធ្លោខ្លាំងណាស់ តែអ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍នោះ គឺនាងថែមទាំងចោះច្រមុះទៀតផង៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]