កម្សាន្ត៖ គឺជាគូស្វាមីភរិយាដ៏ផ្អែមល្ហែម សម្រាប់ តារាសម្ដែងស្រី Kimberley និង ស្វាមី លោក Mark Prin ដែលបានចូលរោងការហើយ ព្រមទាំងមានរូបភាពផ្អែមល្ហែមឱ្យអ្នកគាំទ្រតាមគ្រប់ពេលវេលា។ ថ្មីៗនេះវិញ តារាស្រី Kimberley ក៏បានផ្តល់ឱកាសឱ្យអ្នកគាំទ្រ បានសួរសំណួរផ្សេងៗតាមរយៈ Instagram Story ដោយនៅក្នុងនោះ មានអ្នកសួរនាំនិងពិនិត្យមើលចិញ្ចៀនអាពាហ៍ពិពាហ៍របស់នាង។
យ៉ាងណាមិញ តារាស្រីរូបនេះ បានឆ្លើយតប ដោយបានបង្ហោះរូបចិញ្ចៀនអាពាហ៍ពិពាហ៍ ៤វង់ ដែលមួយវង់ៗ ពិតជាមានភាពប្រណិតខ្លាំង ។ ជាពិសេស ចិញ្ចៀនរបស់ Kimberley ដែលមានពេជ្រធំតុបតែងជាពេជ្រសំខាន់។ មិនត្រឹមតែប៉ុណ្ណោះ Kimberley ក៏បានរៀបរាប់និងប្រាប់លម្អិតពីចិញ្ចៀននីមួយៗថា ចិញ្ចៀនទីមួយ គឺចិញ្ចៀនដែល Mark បានសុំរៀបការនៅប្រទេសស្វីស វាមានទំហំប្រហែល ២ ការ៉ាត់ ហើយតារាស្រីរូបនេះ ចង់ប្ដូរការកំណត់ ពីម៉ូតហាឡូទៅជាម៉ូតបុរាណ ព្រោះពេលចេញទៅក្រៅប្រទេស នឹងមិនមានការរំខាន។
ចិញ្ចៀនទី២ គឺ ចិញ្ចៀនអាពាហ៍ពិពាហ៍ ក្នុងថ្ងៃរៀបការរបស់ពួកគេនៅទីនេះ។ ចិញ្ចៀនទី3 ក៏មានឆ្លាក់ដូចគ្នាដែរ។ វាជាចិញ្ចៀនដែល Mark ធ្វើឱ្យប្រសើរឡើងជាងមុន សម្រាប់ជាចិញ្ចៀនរៀបការ មានទំហំ ៦ ការ៉ាត់។ និងទី ៤ គឺជាអំណោយអាពាហ៍ពិពាហ៍ពី Cartier ។បន្ទាប់ពីបានបង្ហាញបែបនេះ បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តចំពោះការបង្ហាញចិញ្ចៀនរៀបការ ដ៏ប្រណិត៊ និងពិតជាសាកសមសម្រាប់ពួកគេទាំងពីរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]