កម្ពុជា៖ បើនិយាយពីតារាចម្រៀងជួរមុខនៅប្រទេសកម្ពុជា គឺគេតែងតែនឹកដល់តារាចម្រៀងស្រីសំឡេងក្រអួនគ្មានអ្នកដូច ដូចជា អ្នកនាង សុគន្ធ នីសា, ពេជ្រ សោភា និងមាស សុខសោភា ជាដើម ដែលនៅតែបន្តទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន។
ថ្មីៗនេះ រូបភាពដែលតារាចម្រៀងទាំងបីរូបបានស្លៀកឈុតប្រពៃណីថតជាមួយគ្នាយ៉ាងសមសួន ត្រូវបានគេចាប់អារម្មណ៍ខ្លាំង ដោយសារតែសម្រស់របស់ម្នាក់ៗពិតជាស្រស់ស្អាតខ្លាំង ដូចនារីកាលពីជំនាន់មុន។
ក្នុងរូបនោះ សុគន្ធ នីសា, ពេជ្រ សោភា និងមាស សុខសោភា មានទឹកមុខស្រស់ញញិមបែបនារីខ្មែរ ជាមួយនឹងកាយវិការសុភាពរមទម ពិតជាមើលទៅសមសួនខ្លាំងណាស់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]