កូរ៉េខាងត្បូង៖ តារាសម្ដែងប្រុសជនជាតិថៃដ៏ល្បីឈ្មោះ Win Metawin ត្រូវបានគេប្រទះឃើញថាបានបណ្ដើរ តារាស្រីម្នាក់ យ៉ាងផ្អែមល្ហែម។


រូបភាពនិងវីដេអូដែលពួកគេបានដើរជាមួយគ្នាយ៉ាងជិតស្និទ្ធនៅឯ ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ត្រូវបានបង្ហោះចែកចាយពេញបណ្ដាញសង្គម ដែលកាន់តែធ្វើឲ្យមានការសង្ស័យថាអ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នា។


តារាស្រីម្នាក់នោះត្រូវបានគេស្គាល់ថាជា Lingling Kwong ជាជនជាតិចិនហុងកុង កាត់ថៃ មានអាយុ២៩ឆ្នាំ។ នៅក្នុងរូបនេះនាងបានស្លៀកខោខោប៊យ និងអាវយឺតពណ៌ផ្ទៃមេឃ ស្របពេលលោក Win Metawin ស្លៀកសម្លៀកបំពាក់ខ្មៅសុទ្ធ មានមួកកាតឹបពណ៌ខ្មៅ និងវ៉ែនតា ដោយនៅក្នុងរូបនេះ Win មានថង់អីវ៉ាន់ធំមួយ មើលទៅដូចជាដើរទិញទំនិញជាមួយគ្នា៕


Spotted: Win Metawin and Lingling are enjoying their time in Seoul, Korea! 🇰🇷❤️ #WinMetawin #LinglingKwong pic.twitter.com/c1kYVZybKi
— KGAJA (@KGAJA2023) July 3, 2024
ប្រភព៖: inquirer
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com