កូរ៉េខាងត្បូង៖ ប្រិយមិត្តប្រាកដជាស្គាល់ហើយថា Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK ជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ ដែលទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ហើយនាងក៏ជាមនុស្សម្នាក់ដែលមានឥទ្ធិពលផងដែរ ព្រោះមិនថានាងធ្វើអី ឬស្លៀកពាក់អ្វីទេ គឺតែងតែមានអ្នកត្រាប់តាមជានិច្ច។

Jennie 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ នាងបានបង្ហាញវត្តមាននៅកម្មវិធីមួយរៀបចំឡើងដោយម៉ាកយីហោ Chanel ដែលនាងជាអ្នកតំណាងសាកល ព្រមជាមួយនឹងសម្លៀកបំពាក់ដ៏ស្រស់ស្អាត គឺអាវកាក់និងសំពត់ពណ៌ខ្មៅបញ្ចេញក្បាលពោះ ហើយពាក់ពីលើដោយរ៉ូបសាច់ស្ដើងពណ៌ដូចគ្នា មើលធ្លុះដល់ខាងក្នុង និងបញ្ចេញភ្លៅនិងជើងដ៏ស្រឡូនរបស់នាង។

Jennie 

ស្របគ្នានឹងមានពាក្យសរសើរថានាងស្អាត និងនៅតែលេចធ្លោនោះ មានអ្នកលេងបណ្ដាញសង្គមមួយចំនួនបានរិះគន់ថានាងហាក់ឡើងសាច់ជាងមុន និងគួរតែយកចិត្តទុកដាក់រក្សាគីឡូខ្លួនឯង ប៉ុន្តែ ក៏មានការជជែកវែកញែកគ្នាថា នេះគឺជារាងកាយនាង ហើយទោះនាងមានសាច់ឬស្គម ក៏មិនធ្វើឲ្យប៉ះពាល់ដល់កេរ្តិ័ឈ្មោះនាងដែរ៕

រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]