ថៃ៖ អ្នកគាំទ្រពិតជាមានការសោកស្ដាយយ៉ាងខ្លាំង សម្រាប់ការប្រកាសបញ្ចប់ឋានៈជាគូសសង្សារ រវាង តារាសម្ដែង លោក Nine Naphat និងតារាស្រី Baifern Pimchanok ដែលពួកគេនឹងវិលត្រឡប់ទៅជាមិត្តនឹងគ្នាដូចមុន ខណៈដែលនៅក្នុងនោះ លោក Nine ក៏បានលើកឡើងពីហេតុផល ដែលមកពីខ្លួនមិនអាចរក្សាតុល្យភាពទំនាក់ទំនងបានល្អ។
យ៉ាងណាមិញ ក្នុងពេលសម្ភាសន៍ តារាសសម្ដែងប្រុសរូបនេះ មានទឹកដមសំឡេងអួលដើមក. ស្រក់ទឹកភ្នែក ធ្វើឲ្យអ្នកសារព័ត៌មានស្រែកលើកទឹកចិត្តជាបន្តបន្ទាប់។ ហើយនៅពេលសម្ភាសន៍ចប់ មនុស្សជាច្រើននៅតែបន្តលើកទឹកចិត្តឲ្យលោក ទាំងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រដែលតាមដានការផ្សាយបន្តផ្ទាល់ ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ មានពេលមួយដែល លោក Nine ដើរចូលទៅអរគុណអ្នកសារព័ត៌មាន ហើយបានឱបអ្នកយកព័ត៌មានម្នាក់សម្រាប់ការលើកទឹកចិត្ត រូបលោកមិនអាចទប់អារម្មណ៍បាន ទឹកភ្នែកបានហូរចេញមក ដែលរួមមានទាំងសំឡេងរបស់ប្រព័ន្ធផ្សព្វផ្សាយដែលមានវត្តមាននៅទីនោះ បានលួងលោមមិនឲ្យយំ និងបានបន្តលើកទឹកចិត្តឲ្យលោក ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]