អាមេរិក៖ ជីវិតស្នេហារបស់តារាចម្រៀងស្រី Selena Gomez និងផលិតករលោក Benny Blanco ពិតជាមានភាពផ្អែមល្ហែមខ្លាំងណាស់ ក្រោយប្រកាសទាក់ទងគ្នាជាសាធារណៈកាលពីឆ្នាំ២០២៣កន្លងទៅ។

Selena Gomez និងលោក Benny Blanco 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជារឿយៗ ពួកគេតែងតែចេញមកបណ្ដើរគ្នាយ៉ាងល្អូកល្អឺន ដូចជាដើរលេងនៅសារមន្ទីរ ទៅទទួលទានអាហារជុំគ្នា ឬទៅមើលការប្រកួតបាល់បោះ ហើយលោក Benny ក៏ធ្លាប់បង្ហើបដែរថា លោកតែងតែធ្វើអាហារផ្គាប់ចិត្ត Selena ពេលនាងមកដល់ផ្ទះ ព្រោះលោកចូលចិត្តចំអិនម្ហូប។

Selena Gomez និងលោក Benny Blanco 

ថ្មីៗនេះ រូបភាពមួយសន្លឹកកំពុងទទួលការចាប់អារម្មណ៍លើបណ្ដាញសង្គម ក្រោយ Selena បានថតជាមួយគូស្នេហ៍កំពុងគេងនៅលើប៉ៅអ៊ីរួមគ្នានៅឯសមុទ្រ ដែលក្នុងនោះ Selena បានស្លៀកឈុតហែលទឹកបញ្ចេញជើងស្រឡូនពណ៌លឿងខ្ចី ខណៈលោក Benny ពាក់អាវក្រៅរូបផ្កា និងខោពណ៌ខៀវក្រឡាការ៉ូ មើលទៅសប្បាយរីករាយខ្លាំងណាស់៕  

Selena Gomez និងលោក Benny Blanco 
Selena Gomez និងលោក Benny Blanco 
រូបភាព​​​ថ្មីរបស់ Selena Gomez និងលោក Benny Blanco 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]