ថៃ៖ Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK ទើបតែបញ្ចេញបទចម្រៀងថ្មីសន្លាងរបស់ខ្លួន ជាបទទី១ក្រោយចាកចេញពីផលិតកម្ម YG Entertainment ដែលមានចំណងជើងថា "Rockstar" ។
បទនេះបានចេញផ្សាយជាសាកលនៅលើគណនី Youtube របស់ផលិតកម្ម LLOUD ជាផលិតកម្មរបស់នាងផ្ទាល់នាថ្ងៃទី២៨ខែមិថុនា ដែលគិតត្រឹមថ្ងៃទី៥ខែកក្កដាគឺមានអ្នកចូលមើលដល់ទៅ ១៤លាននាក់ហើយ។ នៅក្នុងបទនេះដែរ Lisa បានថតនៅឯទីក្រុងបាងកក នាពេលយប់ខ្ទង់ម៉ោង២ព្រឹក បង្ហាញពីផ្លូវទំនេរស្អាតមានតែនាងនិងអ្នករាំ។
ជាក់ស្ដែង នៅពីក្រោយការថតនេះ Lisa បានសុំបិទផ្លូវមួយឈ្មោះថា Yaowarat ដែលនៅក្នុងប្លុក Chinatown (សម្បូរប្រជាជនចិនរស់នៅ) ស្ថិតក្នុងទីក្រុងបាងកក ប្រទេសថៃ ដែលការថតនេះចាប់ផ្ដើមប្រហែលពីម៉ោង២ព្រឹក ដល់ម៉ោង៥ព្រឹក ដោយ Lisa បានសុំឲ្យមានការបិទផ្លូវ។
ទោះបីថតតែបីម៉ោងមែន តែ Lisa បានផ្ដល់ប្រាក់សងជំងឺចិត្តដល់ម្ចាស់ហាងនៅលើផ្លូវនេះម្នាក់ចំនួន ៥៤០ ដុល្លារអាមេរិក ហើយបានផ្ដល់ជូនអ្នកធ្វើដំណើរឆ្លងកាត់ចៃដន្យចំនួន ១០០០បាត (២៧.៣០ ដុល្លារ)ផងដែរ ៕
ប្រភព៖: scmp
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]