សៀមរាប៖ តាមប្រភពបានចុះផ្សាយ នៅលើផេកក្រសួងទេសចរណ៍ បានឲ្យដឹងថា មានភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនបានអញ្ជើញទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរ និងតំបន់ជាច្រើនទៀតនៅតំបន់រមណីយដ្ឋានឧទ្យានអង្គរ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។
សូមជម្រាបជូនផងដែរថា ក្នុង ១ ថ្ងៃៗ ភ្ញៀវទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រមាណ១,៣០០ នាក់ ទៅ ១,៧០០ នាក់ ។ សម្រាប់ជេីងហោះហេីយចូលមកកាន់ខេត្តសៀមរាបមានចន្លោះពី ១៤-១៩ ជេីងហោះហេីរក្នុងមួយថ្ងៃ ក្នុងនោះមានមកពីបាងកក (៥-៦ ជេីងក្នុងមួយថ្ងៃ) ហូជីមីញ (៣ ជេីងក្នុងមួយថ្ងៃ) ដាណាង(1 ជេីងក្នុងមួយថ្ងៃ) ហាណូយ (២ ជេីងក្នុងមួយថ្ងៃ) កូឡាឡាំពួរ (១ ជេីងក្នុងមួយថ្ងៃ) សិង្ហបុរី (១ជេីងក្នុងមួយថ្ងៃ) ភ្នំពេញ (២ជេីងក្នុងមួយថ្ងៃ) និងក្រុងព្រះសីហនុ (១ជេីងក្នុងមួយថ្ងៃ) ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ប្រាសាទអង្គរវត្ត បានស្ថិតនៅលំដាប់លេខ ២ ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញល្អបំផុតនៅតំបន់អាស៊ី៕
ប្រភព៖ ក្រសួងទេសចរណ៍
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]