ភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ឯ․ក បានប្រកាសពីភាពជោគជ័យភាពនៃការរួមបញ្ចូល រវាងប្រព័ន្ធស្នូលរបស់ធនាគារ (Core Banking System) ជាមួយនឹង Enterprise Resources Planning System (“ERP”) របស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) តាមរយៈបណ្តាញដែលមានសុវត្ថិភាព SWIFT FileAct ដែលជាការពង្រឹងផ្នែកឌីជីថលដ៏សំខាន់សម្រាប់ការគ្រប់គ្រងទូទាត់ចំណាយ ។
ការរួមបញ្ចូលនេះ បង្ហាញពីការរីកចម្រើនដ៏សំខាន់ក្នុងដំណើរការកែលម្អផ្នែកឌីជីថលរបស់យើង ដែលរួមមាន ដំណោះស្រាយ Host-to-Host និងឯកទេសក្នុងការរួមបញ្ចូល Enterprise Resources Planning System (“ERP”) ដែលផ្តល់ដោយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ ការតភ្ជាប់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពសម្រាប់ដំណោះស្រាយទូទាត់ចំណាយ សម្រួលដំណើរការ និងកាត់បន្ថយការបំពេញការងារដោយដៃក្នុងដំណើរការទូទាត់។ លទ្ធផលជោគជ័យទាំងអស់នេះ កើតឡើងពីការខិតខំប្រឹងប្រែង និងកិច្ចសហការដ៏ស្និតស្នាលរបស់ក្រុមការងារនៃក្រុមហ៊ុនទាំងពីរ។
វាក៏បានបង្ហាញពីការប្តេជ្ញាចិត្ត របស់យើងចំពោះឌីជីថលនីយកម្ម ដែលជាកត្តាជំរុញដ៏សំខាន់សម្រាប់ភាពរហ័សរហួននៃអាជីវកម្ម។” លោក Krithik ក៏បានសម្តែងការអរគុណចំពោះក្រុមការងារនៃក្រុមហ៊ុនទាំងពីរផងដែរ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យគម្រោងនេះសម្រេចទៅបានដោយភាពជោគជ័យ។
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ដែលបានជ្រើសយក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាដៃគូយុទ្ធសាស្រ្តសម្រាប់ប្រព័ន្ធទូទាត់ចំណាយនេះ ដែលនេះបានបញ្ជាក់យ៉ាងច្បាស់អំពីការជឿជាក់ និងទំនុកចិត្តរបស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) មកលើធនាគារជេ ត្រាស់ រ៉ូយ៉ាល់។
លោក Toru Myochin នាយកប្រតិបត្តិ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានប្រសាសន៍ថា៖ “ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅតែបន្តវិនិយោគទៅ លើផ្នែកឌីជីថលនៅក្នុងទីផ្សារកម្ពុជា។ នេះ រួមបញ្ចូលទាំងបច្ចេកវិទ្យា ដែលជួយសម្រួលដំណើរការផ្លាស់ប្តូរទិន្នន័យសម្រាប់ការទូទាត់តាម ស្តង់ដាររវាងប្រព័ន្ធ ERP របស់អតិថិជន និងប្រព័ន្ធធនាគារស្នូលរបស់ យើង។ ជាលទ្ធផល យើងបានដាក់ដំណើរការជាផ្លូវការនូវដំណោះ ស្រាយ Host-to-Host ដែលក្នុងនោះរួមមាន Swift FIN/MT101 Swift FileAct និងsFTP។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានសេចក្តី សោមនស្ស ដែលមានលទ្ធភាពនាំយកបច្ចេកវិទ្យាគ្រប់គ្រងសាច់ប្រាក់
ស្តង់ដាររបស់ធនាគារអន្តរជាតិ មកកាន់ទីផ្សារធនាគារនៅកម្ពុជា ដើម្បីគាំទ្រសាជីវកម្មជាតិ និងអន្តរជាតិ។
លើសពីនេះទៅទៀត កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ធនាគារយើងបានតម្លើងប្រព័ន្ធទូទាត់ Swift ទៅជា ISO20022 (ក្នុងទម្រង់ MX) ដែលអនុញ្ញាតឱ្យមានការបំលែងទិន្នន័យទូទាត់ឆ្លងប្រទេស សម្រាប់ Swift Single Standardization
អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជនដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញក្រុមហ៊ុន មានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០* នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានបំណង «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោកដែលមានកាបូនសូន្យ និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕
*ប្រភព៖ តួលេខលក់ផ្ទៃក្នុងឆ្នាំ ២០២២, ការសិក្សាអំពីផលប៉ះពាល់សេដ្ឋកិច្ចឆ្នាំ ២០២០ - ទិន្នន័យឆ្នាំ ២០១៩ និងទិន្នន័យរដ្ឋាភិបាល
អំពីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាង ក្រុមហ៊ុន J Trust Co., Ltd. ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុន ដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group Finance Co., Ltd ដែលជាក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជា។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារបរទេសធំជាងគេបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោកជូនប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានបុគ្គលិកច្រើនជាង ៦០០ នាក់ ជាមួយសាខាចំនួន ១៧ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]