ថៃ៖ គឺជារឿងរ៉ាវដែល កំពុងត្រូវបានមនុស្សជាច្រើន ចាប់អារម្មណ៍ខ្លាំង បន្ទាប់ពី តារាសម្ដែង លោក Nine Naphat បានចេញមុខសារភាពដោយត្រង់ ដោយបានដកខ្លួន ពីទំនាក់ទំនងជាមួយនឹង តារាស្រី Baifern Pimchanok មកនៅត្រឹមជាមិត្តភក្តិ ខណៈដែលរឿងមួយនេះ ត្រូវបានមហាជនលើកឡើងពីម្ដាយរបស់ Nine ថា អាចនឹងពាក់ព័ន្ធនឹងបញ្ហានេះដែរឬយ៉ាងណា ។
យ៉ាងណាមិញ ទាក់ទងនឹងរឿងនេះ ក៏មានគេជីកកកាយឃ្លីបកម្មវិធីមួយ ដែលបានចាក់ផ្សាយ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥ ដែលពេលនោះ លោក Nine Naphat ទើបតែចូលប្រឡូកក្នុងវិស័យសិល្បៈ ដោយនៅក្នុងនោះ Nine និង អ្នកស្រី Moo Pimpaka ដែលជាម្ដាយ ត្រូវបានគេសួរថា បើ Nine មានសង្សារ អ្នកម្តាយនឹងឲ្យកូន ហៅថាជាសង្សារដែរទេ ស្រាប់តែ ម្ដាយ Nine លើកឡើងថា បើមានស្នេហាដំបូង កុំហៅថាសង្សារ ឬផ្តល់ក្តីសង្ឃឹមដល់មនុស្សស្រី។ ប្រសិនបើស្រឡាញ់នរណាម្នាក់ គឺត្រូវគោរពក្រែងចិត្តនាង បើមិនទាន់ច្បាស់ទេ កុំប្រញាប់ធ្វើឱ្យភាគីម្ខាងទៀតយល់ច្រឡំ ត្រូវរៀនជាមុនសិន ធ្វើជាមិត្តជាមុនសិន បន្តិចម្តងៗ ចាំក្លាយជាគូស្នេហ៍។
ជាពិសេស កាន់តែធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ខ្លាំង នៅពេលដែលត្រូវបានសួរថា ថ្ងៃណាមួយ បើ Nine មានសង្សារ តើម្ដាយនឹងមានអារម្មណ៍ ថាក្ដីស្រលាញ់របស់អ្នក ត្រូវបានគេលួចទៅឆ្ងាយដែរទេ ម្ដាយ Nine បាននិយាយថា អ្នកស្រី មិនមានអារម្មណ៍អ្វីទេ ប៉ុន្តែពេលដើរលេងជាមួយមិត្តស្រី កុំភ្លេចមើលម្តាយផង។ អ្នកស្រីអាចប្រហែលជា មានអារម្មណ៍តូចចិត្តខ្លះ ប៉ុន្តែក៏ត្រូវទទួលយកថា វាជារឿងធម្មតាសម្រាប់បុរស និងមនុស្សដែលមានគ្រួសារ ហើយបើទៅមានបញ្ហាច្រើនពេក វាប្រហែលជាមិនល្អសម្រាប់កូននោះទេ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]